April 30, 2017

កង្ហារត្រូវខ្យល់ (ដោយ យឹម-កិច្ចសែ)


Cambodia: Use Anniversary to “FreeThe5KH”

5 Human Rights Defenders Named as Finalists for Prestigious Martin Ennals Award

Cambodia’s donors should publicly call for the release and dropping of bogus charges against the ‘ADHOC Five,’ which were instigated by Prime Minister Hun Sen to intimidate and suppress human rights work. Brad Adams, HRW Asia Director

The detainees, listed as “FreeThe5KH” (Free the Khmer Five), were announced as a finalist for the prestigious
Martin Ennals Award for Human Rights Defenders on April 26, 2017. 
The Cambodian government should immediately release five human rights defenders who have spent a year in prison on politically motivated charges, Human Rights Watch said today. The four current and one former member of the Cambodian Human Rights and Development Association (ADHOC) were placed in custody on April 28, 2016, and later falsely charged with “bribery of a witness.”

On April 26, 2017, the detainees, listed as “FreeThe5KH” (Free the Khmer Five), were named as a finalist for the prestigious Martin Ennals Award for Human Rights Defenders. The award will be presented on October 10 in Geneva. Human Rights Watch urged Cambodia’s donor governments and the wider public to participate in the #FreeThe5KH campaign at https://freethe5kh.net/.

“Cambodia’s donors should publicly call for the release and dropping of bogus charges against the ‘ADHOC Five,’ which were instigated by Prime Minister Hun Sen to intimidate and suppress human rights work,” said Brad Adams, Asia director. “These human rights defenders are in jail as part of a campaign to destroy the opposition and scare Cambodian human rights workers into silence.”

The ADHOC Five are staffers Nay Vanda, Ny Sokha, Yi Soksan, Lim Mony, and former ADHOC staffer Ny Chakrya, a deputy secretary-general of Cambodia’s National Election Committee.


April 29, 2017

វាលឡង់...


‹‹ដាក់បទបញ្ជាថ្មី! ហាមកាប់ឈើ!››


ប្រធាន​បក្ស​ប្រឆាំង​ថា​ការ​ប្រែប្រួល​នយោបាយ​ចុង​ក្រោយ​មាន​ភាព​អាក្រក់​ខ្លាំង

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (ជួរ​មុខ​រូប​កណ្ដាល) ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អ្នក​គាំទ្រ​នៅ​សហរដ្ឋ​អាមេរិក ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៧។ Photo courtesy of Kem Sokha's Facebook Page

ដោយ រាជ វិញ្ញូ RFA 2017-04-29

ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា ថ្លែង​ប្រាប់​អ្នក​គាំទ្រ​នៅ​ឯ​សហរដ្ឋ​អាមេរិក ថា ការ​ប្រកួត​ប្រជែង​នយោបាយ​ក្នុង​ប្រទេស​ពុំ​មាន​ភាព​ស្មើ​គ្នា​ឡើយ ព្រោះ​រឿង​ខ្លះ បក្ស​កាន់​អំណាច​អាច​ធ្វើ​តាម​អំពើ​ចិត្ត តែ​សម្រាប់​បក្ស​ប្រឆាំង​វិញ បែរ​ជា​ត្រូវ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​បំបិទ​សិទ្ធិ​សេរីភាព​ជា​បន្តបន្ទាប់។ ប៉ុន្តែ​ការ​លើក​ឡើង​នេះ ត្រូវ​បាន​មន្ត្រី​បក្ស​កាន់​អំណាច​ឆ្លើយតប​ថា ពុំ​ដែល​បិទ​សិទ្ធិ​សេរីភាព​មិន​ឲ្យ​បក្ស​ប្រឆាំង​និយាយ​ស្ដី​ឡើយ ហើយ​មាន​តែ​ក្រុម​អ្នក​ប្រឆាំង​ប៉ុណ្ណោះ​ដែល​យល់​ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា មាន​ភាព​អាក្រក់​ខ្លាំង។

នៅ​ក្នុង​កិច្ច​សំណេះសំណាល​ជាមួយ​អ្នក​គាំទ្រ​ប្រចាំ​រដ្ឋ​ផេនស៊ីលវែនញ៉ា (Pennsylvania) នៃ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​២៩ មេសា លោក កឹម សុខា ថ្លែង​ថា ភាព​អយុត្តិធម៌​ក្នុង​សង្គម​បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​កើន​ឡើង​នូវ​អ្នក​គាំទ្រ​នៅ​ពាសពេញ​ប្រទេស​មិន​ធ្លាប់​មាន ហើយ​ពលរដ្ឋ​ភាគច្រើន​គាំទ្រ​ការ​ផ្លាស់ប្ដូរ​ដោយ​វិជ្ជមាន និង​ដោយ​គ្មាន​សង្គ្រាម ដូច្នោះ​បក្ស​ប្រឆាំង​នឹង​អាច​យក​ឈ្នះ​បក្ស​កាន់​អំណាច​បាន​គ្រប់​ពេល​ទាំងអស់។

ក្រៅ​ពី​ថ្លែង​សារ​បង្ហាញ​ក្ដី​សង្ឃឹម​ថា​នឹង​ទទួល​បាន​ជ័យជម្នះ​មុន​ពេល​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​បែប​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​រៀបរាប់​ប្រាប់​អ្នក​គាំទ្រ​បន្ត​ទៀត​ថា មន្ត្រី​បក្ស​ខ្លួន​តាំង​ពី​ថ្នាក់​លើ​រហូត​ដល់​ថ្នាក់​ក្រោម ត្រូវ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ចាប់​ដាក់​ពន្ធនាគារ និង​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ដើម្បី​ឲ្យ​មាន​ការ​បាក់​ស្មារតី​មុន​ការ​បោះឆ្នោត៖ «ជាពិសេស​មក​លើ​ថ្នាក់​ដឹកនាំ​ខ្លួន​ខ្ញុំ​ផ្ទាល់ នៅ​ក្នុង​ស្នាក់ការ ៦​ខែ ៦​ថ្ងៃ មិន​អាច​ចេញ​ទៅ​ណា​បាន ដោយសារ​គំរាម​កំហែង បំភិតបំភ័យ និង​ធ្វើ​ទុក្ខបុកម្នេញ ធ្វើ​ឲ្យ​យើង​ខ្លាច ធ្វើ​ឲ្យ​យើង​រត់​ចោល​ស្រុក​ទាំងអស់​គ្នា ដើម្បី​ទុក​ស្រុក​ឲ្យ​គេ»។

គ.ជ.ប នឹង​បញ្ចប់​ការ​បោះពុម្ព​សន្លឹក​ឆ្នោត​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា

ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ទទួល​បន្ទុក​បោះពុម្ព​សន្លឹក​ឆ្នោត លោក ហ៊ឺ រ៉ុង ផ្តល់​បទសម្ភាសន៍​នៅ​រោងពុម្ព​ក្នុង​ខណ្ឌ​ទួលគោក ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៧។  RFA/Morm Moniroth

ដោយ ម៉ម មុនីរតន៍ RFA 2017-04-29

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) កំពុង​ពន្លឿន​ការ​បោះពុម្ព​សន្លឹក​ឆ្នោត​បម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ​នេះ។ តាម​គម្រោង គ.ជ.ប នឹង​បញ្ចប់​ការ​បោះពុម្ព​សន្លឹក​ឆ្នោត​ជា​ស្ថាពរ​គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែ​ឧសភា។ នៅ​ក្នុង​អាណត្តិ​នេះ គ.ជ.ប បាន​បោះពុម្ព​សន្លឹក​ឆ្នោត​ដើម្បី​បម្រុង​ទុក​លើស​ពី​ចំនួន​ពិត​ប្រាកដ​នៃ​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី។ អង្គការ​មិន​មែន​រដ្ឋាភិបាល ដាក់​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បោះពុម្ព​សន្លឹក​ឆ្នោត​លើស​នេះ អាច​បម្រើ​ក្នុង​ហេតុផល​អ្វី​ផ្សេង​ទៅ​វិញ។

មន្ត្រី​ទទួល​បន្ទុក​បោះពុម្ព​សន្លឹក​ឆ្នោត​នៃ គ.ជ.ប ឲ្យ​ដឹង​ថា ស្ថាប័ន​ជំនាញ​រៀបចំ​ការ​បោះឆ្នោត នឹង​បោះពុម្ព​សន្លឹក​ឆ្នោត​ឲ្យ​លើស​ចំនួន​អ្នក​ដែល​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី​បង្ការ​ខូចខាត ឬ​បាត់បង់​ដោយ​ហេតុផល​ណា​មួយ។

ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​រោងពុម្ព​ស្ថិត​ក្នុង​ខណ្ឌ​ទួលគោក អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ មេសា ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នេះ គ.ជ.ប បាន​បោះពុម្ព​សន្លឹក​ឆ្នោត​រហូត​ដល់​ជាង ៩​លាន ៤​សែន​សន្លឹក សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ក្នុង​អាណត្តិ​ទី​៤ នេះ។

មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា​ការ​ចូលរួម​របស់​យុវជន​នឹង​ធ្វើ​ឲ្យ​សង្គម​មាន​ការ​អភិវឌ្ឍ​ត្រឹមត្រូវ

យុវជន​ធ្វើ​បទ​បង្ហាញ​ពី​ការ​ចូលរួម​របស់​យុវជន​ក្នុង​សហគមន៍​ក្នុង​សិក្ខាសាលា​ស្ដីពី​យុវជន​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៧។  RFA/Brach Chev

ដោយ ប្រាជ្ញ ចេវ RFA 2017-04-29

រឿងរ៉ាវ​ទំនាស់​ដីធ្លី និង​បញ្ហា​សង្គម ត្រូវ​ប្រជា​សហគមន៍ និង​សង្គម​ស៊ីវិល​លើក​មក​លាតត្រដាង​ប្រាប់​ឲ្យ​យុវជន​បាន​ដឹង ដើម្បី​ស្វែងយល់ និង​រក​ដំណោះស្រាយ។ សង្គម​ស៊ីវិល​ធ្វើ​ការ​ទាក់ទង​យុវជន យល់​ថា ការ​ចូលរួម​របស់​យុវជន នឹង​ធ្វើ​ឲ្យ​សង្គម​មាន​ការ​អភិវឌ្ឍ​មួយ​ដ៏​ត្រឹមត្រូវ។

អ្នក​ធ្វើ​ការ​ទាក់ទង​យុវជន នៅ​តែ​ឲ្យ​តម្លៃ​ថា យុវជន​ជា​ផ្នែក​សំខាន់​មួយ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ កម្លាំង​យុវជន អាច​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ការងារ​ដែល​ផ្តល់​សេវា​ដល់​ពលរដ្ឋ​កាន់​តែ​ប្រសិទ្ធភាព។

នាយក​អង្គការ​អប់រំ​យុវជន​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (YEDP) លោក បូ ពៅ ដែល​រៀបចំ​វេទិកា​យុវជន និយាយ​ថា ដើម្បី​ឲ្យ​យុវជន​ធ្វើ​ការងារ​ផ្តល់​ប្រយោជន៍​ដល់​សង្គម លុះត្រា​តែ​យុវជន​បាន​ដល់​ដឹង​ពី​បញ្ហា​សង្គម។ លោក​ថា ប្រសិន​បើ​យុវជន​មិន​បាន​ចូលរួម​តាមដាន​ការងារ​សង្គម នឹង​ធ្វើ​ឲ្យ​អ្នក​នយោបាយ ឬ​អ្នក​ដឹកនាំ​ប្រទេស បំពេញ​ការងារ​មិន​បាន​ល្អ​នោះ​ទេ៖ «»។

ការ​ជជែក​ពី​បញ្ហា​សង្គម​នេះ​ក្នុង​សិក្ខាសាលា​មួយ​នៅ​រាជធានី​ភ្នំពេញ ស្ដីពី​រឿងរ៉ាវ​សហគមន៍ និង​តួនាទី​របស់​យុវជន​នៅ​ក្នុង​សង្គម ថ្ងៃ​ទី​២៩ ខែ​មេសា ដោយ​មាន​ក្រុម​យុវជន និង​អ្នក​ពាក់ព័ន្ធ​ជាង ១០០​នាក់​ចូលរួម។

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន CRCK ស្នើ​អាជ្ញាធរ​ពន្លឿន​នីតិវិធី​ដោះស្រាយ

ប្រជាពលរដ្ឋ​បង្ហាញ​កន្លែង​ដី​ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ (CRCK) នៅ​ចំណុច​ព្រៃតាធឹក ភូមិ​ឈូក ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo LICADHO

ដោយ សូត សុខប្រាថ្នា RFA 2017-04-29

ប្រជាពលរដ្ឋ​នៅ​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ (CRCK) ជាង ១០​គ្រួសារ ស្នើ​ឲ្យ​អាជ្ញាធរ​ពន្លឿន​នីតិវិធី​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់​ឲ្យ​បាន​ឆាប់​រហ័ស។ ការ​ស្នើ​នេះ ពីព្រោះ​ពលរដ្ឋ​ត្រូវការ​ដី​សម្រាប់​បង្កបង្កើនផល​ឲ្យ​ទាន់​រដូវ​កាល។ អាជ្ញាធរ​ស្រុក​បញ្ជាក់​ថា ពួក​គេ​កំពុង​រង់ចាំ​លទ្ធផល​ស្រាវជ្រាវ​របស់​អាជ្ញាធរ​ខេត្ត លើ​ករណី​នេះ ដើម្បី​ត្រៀម​ចាត់​វិធានការ។

ពលរដ្ឋ​អះអាង​ថា ប្រសិន​បើ​អាជ្ញាធរ​ចេះ​តែ​ពន្យារ​ពេល​ក្នុង​ការ​ដោះស្រាយ​លើ​បញ្ហា​ទំនាស់​ដីធ្លី​របស់​ពួក​គាត់​ជាមួយ​ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ទៀត អ្នក​ភូមិ​កាន់​តែ​ប្រឈម​បញ្ហា​ជីវភាព​រស់នៅ​មិន​ខាន​ឡើយ ពីព្រោះ​ពួក​គាត់​កំពុង​ខ្វះខាត​ដីធ្លី​សម្រាប់​បង្កបង្កើនផល។ បន្ថែម​ពី​នេះ ដី​របស់​ពលរដ្ឋ​ជាង ១០​គ្រួសារ​ដែល​មាន​ទំនាស់ គឺ​ត្រូវ​បាន​ខាង​ក្រុមហ៊ុន​យក​ទៅ​ដាំ​កៅស៊ូ​ជាង​មួយ​ឆ្នាំ​មក​ហើយ។

ពលរដ្ឋ​នៅ​ឃុំ​សណ្ដាន់ លោកស្រី ថោង យ៉ុត មាន​ប្រសាសន៍​ថា អស់​រយៈពេល​ជាង ១​ឆ្នាំ​មក​ហើយ សំណុំ​រឿង​ដីធ្លី​របស់​ពួក​គាត់​មិន​ទាន់​មាន​ដំណោះស្រាយ។ លោកស្រី​បន្ត​ថា ពួក​គាត់​ចំនួន ១៥​គ្រួសារ​ដែល​មាន​ដី​ជាង ២០​ហិកតារ ត្រូវ​បាន​ក្រុមហ៊ុន​ឈូស​ឆាយ​យក​ដាំ​ដំណាំ​កៅស៊ូ ក្រោម​ហេតុផល​ថា​ជា​ដី​របស់​គេ។ ក្នុង​ចំណោម​ពលរដ្ឋ​ទាំងនេះ គឺ​មាន​តែ ១​គ្រួសារ​ប៉ុណ្ណោះ​ទទួល​បាន​ដី​ដោះដូរ​កន្លែង​ផ្សេង ប៉ុន្តែ​ក្រៅ​ពី​នេះ បន្ត​រង់ចាំ​ដំណោះស្រាយ​រហូត​មក៖ «ទៅ​នៅ​កន្លែង​ដី​អ៊ីចេះ​ទៅ គេ​ថា​ឲ្យ​ដោះស្រាយ​នៅ​កន្លែង​ដី មិន​ងាយ​បាន​ទេ ទាល់​តែ​ទៅ​ដោះស្រាយ​នៅ​កន្លែង​ស្រុក​បានៗ។ តែ​ទៅ​ដល់​កន្លែង​ស្រុក​ផ្ដិត​ក្រយៅដៃ​ហើយ នៅ​មិន​ឃើញ​បាន​ផង»។

ក្បាលលក់ថោកៗ!!


សេចក្តីអញ្ជើញ


រយៈពេល​១​ឆ្នាំ​មក​នេះ ការ​ឃុំ​ខ្លួន​​មន្ត្រី​សមាគម​អាដហុក​៥រូប​​រារាំង​​មិន​ឱ្យមាន​​អ្នកហ៊ានប្រឆាំង​

លោក ធន សារាយ ប្រធានសមាគមអាដហុក ថ្លែងអំឡុងសន្និសិទកាសែត នៅទីក្រុងភ្នំពេញ កាលពីឆ្នាំមុន។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ដោយ ហ្ចច រ៉ាយត៍ និង វណ្ណ រើន | ថ្ងៃសុក្រ ទី 28 ខែមេសា ឆ្នាំ 2017, ខេមបូឌា ដេលី

នៅពេលរឿងអាស្រូវផ្លូវភេទមួយពាក់ព័ន្ធលោក កឹម សុខា ដែលកាលនោះជាអនុប្រធានគណបក្សប្រឆាំងបានផ្ទុះឡើងកាលពីខែមីនាឆ្នាំមុន វាបាននាំឱ្យមន្ត្រីសិទ្ធិមនុស្សកំពូលៗទាំងបច្ចុប្បន្នទាំងអតីតចំនួនប្រាំរូបនៅកម្ពុជា ត្រូវបានចាប់ខ្លួនក្នុងពេលប៉ុន្មានសប្តាហ៍ ហើយបញ្ជូនទៅពន្ធនាគារតាមបទចោទសូកប៉ាន់។

ក្នុងរយៈពេលប៉ុន្មានខែក្រោយមក បណ្ដាអ្នកការពារសិទ្ធិមនុស្សនៅក្នុងប្រទេសបានជួបស្ថានភាពដ៏អាក្រក់ នៅពេលមន្ត្រីសមាគមអាដហុកចំនួនប្រាំរូបត្រូវជាប់ឃុំដោយមិនទទួលបានសវនាការជំនុំជម្រះត្រឹមត្រូវ នេះបើយោងតាមការលើកឡើងរបស់អ្នកឃ្លាំមើលស្ថានការណ៍។ អ្នកខ្លះចាប់ផ្ដើមប្រុងប្រយ័ត្នចំពោះពាក្យសម្ដីរបស់ខ្លួន រីឯអ្នកខ្លះទៀតបានដកខ្លួនចេញពីជីវិតសាធារណៈ។ ពួកគេព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ខ្លួន។

ស្ថានភាពដ៏អាក្រក់នេះកាន់តែធ្ងន់ធ្ងរទៅ បន្ទាប់ពីលោក កែម ឡី អ្នកវិភាគនយោបាយត្រូវបានឃាតករបាញ់សម្លាប់កាលពីខែកក្កដា ស្របពេលលោកកំពុងបញ្ចេញរឿងនិទានខ្លីចាស់ៗជាបន្តបន្ទាប់ស្ដីពីជីវិតបច្ចុប្បន្នដែលអ្នកមានអំណាចត្រូវបានគេមើលឃើញថាគួរឱ្យខ្លាច។

បទសម្ភាសន៍​អំពី​បញ្ហា​អាជ្ញាធរ​វៀតណាម​រំលោភ​សិទ្ធិ​សាសនា​នៅ​កម្ពុជា​ក្រោម



(ពី​ឆ្វេង) តំណាង​សហព័ន្ធ​ខ្មែរ​ក្រោម លោក ត្រឹង ម៉ាន់រិន្ទ និង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ ធីធី ធម្មោ ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៧។ Photo: RFA

ដោយ មួង ណារ៉េត RFA 2017-04-29

ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម កំពុង​រង​ការ​រំលោភ​សិទ្ធិ​មនុស្ស ជាពិសេស​សិទ្ធិ​សេរីភាព​សាសនា​កាន់​តែ​ខ្លាំង​ជាង​មុន។ របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៧ របស់​គណៈកម្មការ​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​ខាង​សេរីភាព​សាសនា​អន្តរជាតិ រក​ឃើញ​ថា រដ្ឋាភិបាល​វៀតណាម នៅ​តែ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម។

ព្រះសង្ឃ​ខ្មែរ​ក្រោម​នៅ​តែ​បន្ត​ជាប់​ពន្ធនាគារ ដោយសារ​ការ​ក្រោក​តវ៉ា​សុំ​សិទ្ធិ​សេរីភាព​ខាង​សាសនា។ តំណាង​សហព័ន្ធ​ខ្មែរ​ក្រោម​នៅ​ឯ​ក្រៅ​ប្រទេស កំពុង​រក​វិធី​ជួយ​អន្តរាគមន៍ ដោយ​ជួយ​មន្ត្រី​ការ​បរទេស និង​អង្គការ​អន្តរ​សាសនា។

សូម​លោក​អ្នក​នាង​ស្តាប់​បទសម្ភាសន៍​របស់​លោក មួង ណារ៉េត ជាមួយ​តំណាង​សហព័ន្ធ​ខ្មែរ​ក្រោម លោក ត្រឹង ម៉ាន់រិន្ទ និង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ ធីធី ធម្មោ ជុំវិញ​រឿង​នេះ៖

Remind the teleconference tomorrow Apri 29, 17


រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​នឹង​ធ្វើ​លិខិត​បំភ្លឺ​ពី​ការងារ​គ្រប់គ្រង​អាជ្ញាធរ​អប្សរា​ជូន​រដ្ឋសភា​វិញ

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា ថ្លែង​ក្នុង​សន្និបាត​បូក​សរុប​ការងារ​វប្បធម៌​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​វប្បធម៌​ឆ្នាំ​២០១៦ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៦។ Photo: RFA

ដោយ វ៉ាន វណ្ណដេត RFA 2017-04-29

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​មិន​ដឹកនាំ​សហការី​ចូល​ទៅ​បំភ្លឺ​ក្នុង​រដ្ឋសភា​ទេ ប៉ុន្តែ​ក្រសួង​នឹង​ធ្វើ​លិខិត​បំភ្លឺ ហើយ​បញ្ជូន​ទៅ​រដ្ឋសភា​វិញ ទាក់ទង​នឹង​ការងារ​គ្រប់គ្រង​អាជ្ញាធរ​អប្សរា។ ការ​មិន​ទៅ​ឆ្លើយ​បំភ្លឺ​ដោយ​ផ្ទាល់​នៅ​រដ្ឋសភា ដោយសារ​តំណាងរាស្ត្រ លោក សុន ឆ័យ មិន​បាន​អញ្ជើញ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ទៅ​រដ្ឋសភា​ទេ ដោយ​គ្រាន់​តែ​សួរ​ដើម្បី​ឲ្យ​រដ្ឋមន្ត្រី​ឆ្លើយ​តាម​លិខិត​ប៉ុណ្ណោះ។

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា ថា​បាន​ទទួល​លិខិត​ដែល​ប្រធាន​រដ្ឋសភា ផ្ញើ​ឲ្យ​អ្នកស្រី​បំភ្លឺ​អំពី​ការងារ​គ្រប់គ្រង​អាជ្ញាធរ​អប្សរា​ហើយ។ នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត ក្រសួង​វប្បធម៌ នឹង​ធ្វើ​លិខិត​បញ្ជូន​ទៅ​រដ្ឋសភា​វិញ៖ «»។

ប្រធាន​រដ្ឋសភា លោក ហេង សំរិន បាន​បញ្ជូន​លិខិត​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក សុន ឆ័យ កោះ​ហៅ​ឲ្យ​អ្នកស្រី ភឿង សកុណា ដើម្បី​សាកសួរ​ពី​ការងារ​គ្រប់គ្រង​អាជ្ញាធរ​អប្សរា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា។

លិខិត​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នេះ យោង​តាម​មាត្រា​៩៦ នៃ​រដ្ឋធម្មនុញ្ញ និង​សំណើ​ពី​ប្រជាពលរដ្ឋ​ជាច្រើន​ក្នុង​ខែត្រ​សៀមរាប និង​ខែត្រ​មួយ​ចំនួន​ទៀត បាន​រៀបរាប់​ថា កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​ប្រគល់​អាជ្ញាធរ​អប្សរា​ទៅ​ឲ្យ​ក្រសួង​វប្បធម៌ គ្រប់គ្រង​នោះ គឺ​ការងារ​អនុវត្ត​កន្លង​មក​របស់​អាជ្ញាធរ​អប្សរា បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅឋាន​ក្នុង​តំបន់​ដែល​មាន​សំណង់​បុរាណ រួម​ទាំង​ការ​ចំណាយ​គ្មាន​តម្លាភាព​លើ​ទឹកប្រាក់​ជាច្រើន​លាន​ដុល្លារ​តាំង​ពី​ឆ្នាំ​២០១០ មក។

ពលរដ្ឋ​៦​នាក់​ស្លាប់​ដោយសារ​រន្ទះ​បាញ់​និង​ផ្ទះ​រលំ​សង្កត់​នៅ​ខេត្ត​សៀមរាប

ពលរដ្ឋ​ដែល​ស្លាប់​ដោយ​រន្ទះ​បាញ់ នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៧។  RFA/Hang Savyouth

ដោយ ហង្ស សាវយុត RFA 2017-04-29

អ្នក​ភូមិ​នគរក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្ត​សៀមរាប កំពុង​ធ្វើ​មឈូស​ដាក់​សព​ប្រជា
ប្រភព​ពី​អាជ្ញាធរ​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​ប្រជាពលរដ្ឋ​ចំនួន ៦​នាក់​នៅ​ស្រុក​ផ្សេង​ពី​គ្នា បាន​ស្លាប់​ដោយសារ​រន្ទះ​បាញ់ និង​ផ្ទះ​រលំ​សង្កត់ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​មេសា បន្ទាប់​ពី​មាន​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​ខ្លាំង​លាយឡំ​ជាមួយ​រន្ទះ​ផង​នោះ។

នៅ​ឯ​ភូមិ​នគរក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប គឺ​រន្ទះ​បាន​បាញ់​ស្លាប់​បុរស​ម្នាក់​ឈ្មោះ វង អំ អាយុ ៥៣​ឆ្នាំ និង​គោ​របស់​គាត់ ១​ក្បាល ហើយ​កូន​ស្រី​ម្នាក់​អាយុ ១៣​ឆ្នាំ ក៏​បាន​រង​របួស និង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​មេសា។

ភរិយា​របស់​អ្នក​រងគ្រោះ​ដោយសារ​រន្ទះ​បាញ់ គឺ​លោកស្រី គាំ សុច។ លោកស្រី​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​មេសា ថា កាល​ពី​វេលា​ម៉ោង​ជាង ៥​ល្ងាច​ថ្ងៃ​ទី​២៨ ផ្ទៃ​មេឃ​ចាប់​ផ្ដើម​ខ្មៅ ហើយ​ខ្យល់​បាន​បក់​បោក​ខ្លាំង។ ប្ដី​របស់​គាត់​ឈ្មោះ វង អំ ឃើញ​ដូច្នេះ​ក៏​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ ដើម្បី​ដឹក​គោ​មក​ចង​នៅ​ក្នុង​ខ្ទម។ ភ្លាមៗ​នោះ រន្ទះ​ក៏​បាញ់​ប្ដី​របស់​គាត់​ស្លាប់​ជាមួយ​នឹង​គោ ១​ក្បាល​ទៀត ចំណែក​ឯ​កូន​ស្រី​ម្នាក់​អាយុ ១៣​ឆ្នាំ ក៏​រង​របួស​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ដែរ៖ «មេឃ​ឡើង​ខ្មៅ​ទៅ ប្ដី​របស់​ខ្ញុំ​ក៏​ប្រាប់​កូន​ថា​ឪ ទៅ​ដឹក​គោ​សិន ទៅ​ចង​ក្នុង​ផ្ទះ បន្ទាប់​មក​ក៏​ឮ​សូរ​សំឡេង​ខ្លាំង និង​ខ្ទាត​ដី​ឆាវ មើល​ទៅ​ឪ​ក៏​ដួល​ស្លាប់​ភ្លាម»។

Freedom House៖ សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ធ្លាក់​ចុះ​ខ្លាំង​ក្នុង​ឆ្នាំ២០១៧

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ (កណ្ដាល) ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០១៦ ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Cheu Sideth

ដោយ ម៉ម មុនីរតន៍ RFA 2017-04-28

អង្គការ Freedom House ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា​ថា ជា​ប្រទេស​ពុំ​មាន​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ចំណោម​ប្រទេស ចំនួន​៤០​ប្រទេស នៅ​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​នេះ។ ប្រតិកម្ម​នឹង​ការ​ចោទ​ប្រ​ប្រកាន់​នេះ ទាំង​មន្ត្រី​​ក្រសួង​ព័ត៌មាន និង​គណបក្ស​ប្រជាជន​កម្ពុជា យល់​ឃើញ​ថា របាយការណ៍​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​នេះ ចេះ​តែ​វាយ​ប្រហារ​ប្រទេស​កម្ពុជា​ទាំង​បិទ​ភ្នែក។

បើទោះ​ជា​បែប​ណា អង្គការ​អន្តរជាតិ​ដែល​លើក​កម្ពស់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​នេះ ចាត់​ទុក​កម្ពុជា ថា​ជា​ប្រទេស​ដែល​ឋិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល ថា​សេរីភាព​សារព័ត៌មាន​អាច​នឹង ងើប​ឡើង ឬ​ធ្លាក់​ ដ្បិត​អង្គការ​នេះ​​ ចោទ​ប្រកាន់​ថា​លោក ហ៊ុន សែន បាន​រក​មធ្យោបាយ​គ្រប់​វិធី​ក្នុង​ការ​បង្ក្រាប​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រព័ន្ធ​ព័ត៌មាន​ត្រូវ​ចុះ​ខ្សោយ នៅ​មុន​ការ​បោះឆ្នោត​មក​ដល់​ក្នុង​ពេល​ខាង​មុខ​នេះ។

របាយការណ៍​ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​ខែ​មេសា​នេះ ដោយ​អង្គការ Freedom House បាន​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា​ក្នុង​លេខរៀង​ទី ៣៣ ក្នុង​ចំណោម​ប្រទេស​ទាំង៤០​នៅ​អាស៊ី-ប៉ាស៊ីហ្វិក និង​លេខ​រៀង​១៥២ ក្នុង​ចំណោម​ប្រទេស​ទាំង ១៥៨​នៅ​លើ​ពិភព​លោក​ថា ជា​ប្រទេស​ដែល​ពុំ​មាន​សេរីភាព​ផ្នែក​សារព័ត៌មាន​ទាល់​តែ​សោះ។ ប៉ុន្តែ របាយការណ៍​ដែល​ដាក់​ចំណង​ជើង​ថា សេរីភាព​សារព័ត៌មាន​ស្ថិត​ក្នុង​ជើង​មេឃ​ខ្មៅ​ងងឹត​រក​ឃើញ​ថា សេរីភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ Online នៅ​មាន​លក្ខណៈ​គ្រាន់​បើ​ខ្លះ។

លោក កឹម សុខា បង្កើន​វោហាសាស៍​វាយ​ប្រហារ(រិះគន់)​រដ្ឋាភិបាល​ពេល​ដាក់​ជើង​ជាន់​ដី​អាមេរិក

លោកកឹម សុខា​បាន​ជួប​សំណេះ​សំណាល ជា​មួយ​សមាគម​ខ្មែរ នៅ​វត្ត​ពុទ្ធ​រង្សី នៃ​ទីក្រុង​ម៉ែល​ប៊ន ប្រទេស​អូស្ដ្រា​លី​@FB Kem Sokha

ដោយ អេង គីមហុង 29/04/2017 rfi

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ បន្ទាប់​ពី​ដាក់​ជើង​ជាន់​ទឹក​ដី​អាមេរិកសម្រាប់​ថ្ងៃ​ដំបូង​នៃ​ដំណើ​ទស្សន​កិច្ច​រយៈ​ពេល​យូរ បាន​បង្កើន​វោហាសាស៍ ដ៏​កម្រ​វាយប្រហារ​(រិះគន់)​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា ប្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន ដែល​ជា​អណិក​ជន​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក។ សម្រាប់​អ្នក​ឃ្លាំ​មើល​បាន​កត់​សម្គាល់​ថា នៅ​អាមេរិក លោក កឹម សុខា បាន​ដំឡើង​​សំឡេង​រិះ​គន់​គូរ ប្រជែង​ខ្លាំង​ជាង​មាន​វត្ត​មាន​នៅ​ក្នុង​ស្រុក​។

នៅ​ចំពោះ​មុខ អ្នក​គាំទ្រ​របស់​ខ្លួន ដែល​ជា​អណិកជន​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក លោក កឹម សុខា បាន​អះអាង​ថា គណបក្ស​សង្គ្រោះជាតិ​មាន​អ្នក​គាំទ្រ​ស្ទើរ​តែ​ពាសពេញ​ប្រទេស។ តាម​រយៈ​ការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ លោក កឹម សុខា បានធ្វើ​ការ​សន្និដ្ឋាន​ថា ប្រជាពល​រដ្ឋ​សឹង​តែ​គ្រប់​ទី​កន្លែង​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ជាវិជ្ជ​មាន តាម​រយៈ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ២០១៧ និង​២០១៨។

បន្ទាប់​ពី​លើក​សសើរ​ប្រជាប្រិយ​ភាព​របស់​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា បាន​គូស​បញ្ជាក់​ថា គណបក្ស​សង្គ្រោះជាតិ​រង​ការ​ធ្វើ​ទុក​បុក​ម្នេញ​យ៉ាង​ខ្លាំង ជា​ពិសេសគឺ​រូប​លោក​ផ្ទាល់​តែ​ម្ដង​តាម​រយៈ​សំណុំ​រឿង​តុលាការ​នានា​ដែល​បង្ខាំង​រូប​លោក​នៅ​ទីស្នាក់​ការ​បក្ស​៦​ខែ​៦​ថ្ងៃ។ ក្នុង​ន័យ​នេះលោក អះអាង​ថា ជា​ចេតនា​របស់​គូរ​ប្រកួត​ធ្វើ​ឲ្យរូប​លោក​ភ័យ​ខ្លាច​ដើម្បី​រត់​ចោល​ស្រុក។

Children of Cambodia’s 'ADHOC 5' Detail Difficulties of Their Detention

From left to right: Ny Chakrya, Yi Soksan, Ny Sokha, Lim Mony and Nay Vanda. RFA

2017-04-28 RFA

The children of two rights defenders facing bribery charges in Cambodia said Friday that their families faced serious hardship during the year their parents have spent in prison and expressed hope they might be freed, despite a recent court ruling that extended their pre-trial detention by six months.

ADHOC official Lim Mony and National Election Committee (NEC) deputy secretary-general Ny Chakrya have been held for 12 months at Prey Sar Prison in the capital—along with Lim Mony’s colleagues Ny Sokha, Yi Soksan, and Nay Vanda—amid a wide-ranging probe into a purported affair by opposition Cambodia National Rescue Party (CNRP) president Kem Sokha.

Authorities have charged the ADHOC officials with bribery and the NEC official—who is also a former ADHOC official—with accessory to bribery for attempting to keep Kem Sokha’s alleged mistress quiet. Together, the five are collectively known as the “ADHOC 5.”

On Thursday, Phnom Penh Municipal Court Judge Theam Chanpiseth met with the five detainees and their lawyers at a closed hearing and informed them they would need to remain behind bars for up to six more months while their case is investigated further, citing a need to interview more witnesses.

សង្គម​ស៊ីវិល​ថា​និទ្ទណ្ឌភាព​បង្កើត​ឲ្យ​មាន​វិនាសកម្ម​ព្រៃ​ឈើ​កាន់​តែ​ធ្ងន់ធ្ងរ

អនុ​គណៈកម្មការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ នៃ​អាជ្ញាធរ​ខេត្ត​រតនគីរី ចុះ​ត្រួត​ពិនិត្យ​ប្រតិបត្តិការ​ដី​សម្បទាន​លើ​ក្រុមហ៊ុន ទ្រី ភាព និង​ក្រុមហ៊ុន នុភាព សុភី នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។ FA/Ratha Visal

ដោយ សូត សុខប្រាថ្នា RFA 2017-04-29

មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ទាក់ទង​បញ្ហា​ធនធាន​ធម្មជាតិ លើក​ឡើង​ថា កត្តា​មិន​អនុវត្ត​ច្បាប់​ទៅ​លើ​សំណុំ​រឿង​រក​ស៊ី​ឈើ​ខុស​ច្បាប់​ដែល​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​បាន​បញ្ជូន​ទៅ​តុលាការ​កន្លង​ទៅ គឺ​បង្កើត​ឲ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍។

និទ្ទណ្ឌភាព​លើ​សំណុំ​រឿង​ទាំងនេះ គឺ​ជា​កត្តា​ឈាន​ទៅ​រក​វិនាសកម្ម​ព្រៃ​ឈើ​កាន់​តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត ព្រោះ​ក្រុម​ជន​ល្មើស​មិន​ខ្លាច​សំណាញ់​ច្បាប់ ហើយ​អាច​បន្ត​មុខ​របរ​ខុស​ច្បាប់​បាន​ដដែល។

អស់​រយៈពេល​ប្រមាណ ១​ឆ្នាំ​មក​ហើយ សំណុំ​រឿង​បទល្មើស​រត់​ពន្ធ និង​ស្តុក​ទុក​ឈើ​ខុស​ច្បាប់​ដែល​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​បាន​បញ្ជូន​ទៅ​តុលាការ នៅ​មិន​ទាន់​មាន​ពន្លឺ​នៅ​ឡើយ។ ជន​ល្មើស​នៅ​មាន​សេរីភាព ហើយ​ដំណើរការ​រឿង​ក្តី​ក៏​ស្ងាត់​សូន្យ ដូច​មិន​មាន​រឿង​អ្វី​កើត​ឡើង។

សង្គម​ស៊ីវិល​មើល​ឃើញ​ថា បញ្ហា​ទាំងនេះ​បង្កើត​ឲ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព​ក្នុង​ការ​អនុវត្ត​ច្បាប់ ហើយ​ព្រៃ​ឈើ​នឹង​ឈាន​ទៅ​រក​ក្តី​វិនាស​មិន​ខាន។

អង្គការ​សហប្រជាជាតិ​បន្ត​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​អ្នក​ជាប់​ឃុំ​៥​នាក់

(ពី​ឆ្វេង) អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត លោក នី សុខា អ្នកស្រី លឹម មុន្នី និង​លោក ណៃ វ៉ង់ដា ពេល​បញ្ជូន​មក​​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chev

ដោយ សាន សែល RFA 2017-04-29

អង្គការ​សហប្រជាជាតិ និង​ចលនា​ពិភពលោក​ដើម្បី​សិទ្ធិ​មនុស្ស ទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជា ឈប់​គំរាម​កំហែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​ស្នើ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង ៥​នាក់ ដោយ​ហៅ​ករណី​នេះ​ជា​ការ​គាប​សង្កត់​សិទ្ធិ និង​សេរីភាព​បញ្ចេញ​មតិ។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​ករណី​នេះ​ជា​ការ​អនុវត្ត​ទៅ​តាម​ច្បាប់ និង​នីតិវិធី​របស់​តុលាការ។

ចំ​ខួប ១​ឆ្នាំ​នៃ​ការ​ចាប់​ឃុំ​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) រួម​មាន​អ្នកស្រី លឹម មុន្នី លោក នី ចរិយា លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ សម្រាប់​សិទ្ធិ​មនុស្ស ស្នើ​អាជ្ញាធរ​កម្ពុជា ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង ៥​នាក់ ដែល​កំពុង​ត្រូវ​គេ​ឃុំ​ខ្លួន​មុន​ការ​កាត់​ទោស​អស់​រយៈពេល​មួយ​ឆ្នាំ។

ពី​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស (Switzerland) អ្នក​នាំ​ពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ សម្រាប់​សិទ្ធិ​មនុស្ស អ្នកស្រី អេលីហ្សាប៊ែត ស្រូសហ្សែលល៍ (Elizabeth Throssell) នៅ​ថ្ងៃ​ទី​២៨ មេសា សោកស្ដាយ​ថា ទោះ​បី​ក្រុម​ការងារ​របស់​អង្គការ​សហប្រជាជាតិ បាន​ហៅ​ការ​ឃុំ​ខ្លួន​អ្នក​ទាំង ៥​នាក់​ជា​ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត​ក៏ដោយ ក៏​តុលាការ​ក្រុង​ភ្នំពេញ នៅ​សម្រេច​បន្ត​ឃុំ​ខ្លួន​អ្នក​ទាំង ៥​នាក់។

នៅ​ថ្ងៃ​ទី​២៧ មេសា ចៅក្រម​ស៊ើប​អង្កេត​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ពន្យារ​ពេល​ឃុំ​ខ្លួន​អ្នក​ទាំង ៥​នាក់​រយៈពេល ៦​ខែ​ទៀត។

ក្រុម​គ្រួសារ​មន្ត្រី​អាដហុក​និង​គ.ជ.ប​អំពាវនាវ​ឲ្យ​ដោះលែង​ឪពុក​ម្តាយ​របស់​ពួក​គេ

កញ្ញា អ៊ុន ប៊ុណ្ណារី (ឆ្វេង) កូនស្រី​របស់​អ្នកស្រី លឹម មុន្នី និង​យុវជន នី ចាន់សេដ្ឋា កូនប្រុស​របស់​លោក នី សុខា ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៧។ Photo: RFA

ដោយ ម៉ៅ សុធានី RFA 2017-04-29

ក្រុម​គ្រួសារ​នៃ​មន្ត្រី​សមាគម​អាដហុក (ADHOC) ៤​រូប និង​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​អំពាវនាវ​សុំ​ឲ្យ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ដោះលែង​អ្នក​ទាំងនោះ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មេសា បាន​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​មន្ត្រី គ.ជ.ប ក្នុង​ម្នាក់ៗ ៦​ខែ​បន្ថែម​ទៀត។

មន្ត្រី​សមាគម​អាដហុក ៤​រូប គឺ​អ្នកស្រី លឹម មុន្នី លោក នី សុខា លោក យី សុខសាន្ត និង​លោក ណៃ វ៉ង់ដា រួម​នឹង​មន្ត្រី គ.ជ.ប លោក នី ចរិយា ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល ១​ឆ្នាំ​មក​ហើយ។

កញ្ញា អ៊ុន ប៊ុណ្ណារី កូនស្រី​អ្នកស្រី លឹម មុន្នី បាន​ប្រាប់​អាស៊ីសេរី​កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​២៨ មេសា ថា នាង​មាន​ការ​លំបាក​ជា​ខ្លាំង​ទាំង​ផ្លូវ​កាយ ផ្លូវ​ចិត្ត និង​មិន​បាន​ទៅ​រៀន​សូត្រ​ដូច​ពី​មុន​ឡើយ ដោយសារ​តែ​ម្តាយ​ជាប់​ឃុំឃាំង។ កញ្ញា អ៊ុន ប៊ុណ្ណារី បន្ត​ថា ការ​ឃុំ​ខ្លួន​នេះ គឺ​ជា​រឿង​អយុត្តិធម៌ និង​ទាមទារ​ឲ្យ​តុលាការ​ត្រូវ​តែ​បន្ត​នីតិវិធី​ឲ្យ​បាន​ឆាប់ៗ៖ «»។

សង្គម​ស៊ីវិល​និង​ទេសចរ​ស្ដាយ​ស្រណោះ​ព្រៃ​ឈើ​នៅ​កោះរ៉ុង​ដែល​ត្រូវ​គេ​កាប់​បំផ្លាញ

ទីតាំង​ព្រៃ​ឈើ​ដែល​ត្រូវ​គេ​កាប់​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​នៅ​សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided

ដោយ ដែន អយុធ្យា RFA 2017-04-29

អ្នក​ឃ្លាំ​មើល​ផែនការ​អភិវឌ្ឍន៍​សង្គម និង​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​ទស្សនា​ខេត្ត​ព្រះសីហនុ បន្ត​បារម្ភ​ខ្លាច​ព្រៃ​ឈើ​ធម្មជាតិ​ដែល​ដុះ​នៅ​លើ​កោះរ៉ុង ត្រូវ​រលាយ​ហិនហោច ព្រោះ​រាល់​ថ្ងៃ​នេះ​ឃើញ​មាន​សកម្មភាព​របស់​ឈ្មួញ និង​មន្ត្រី​មាន​អំណាច បាន​បន្ត​កាប់​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ។

មន្ត្រី​សង្គម​ស៊ីវិល និង​ភ្ញៀវ​ទេសចរ ហួស​ចិត្ត​ដែល​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​រដ្ឋបាល​ខេត្ត​ព្រះសីហនុ មិន​មាន​លទ្ធភាព​ការពារ​ព្រៃ​ឈើ​មាន​ដើម​ដុះ​ធំៗ​នៅ​លើ​កោះរ៉ុង ដោយ​ទុក​ឲ្យ​មាន​ការ​កាប់​រាន​ដី​ព្រៃ​ធ្វើ​កម្មសិទ្ធិ​ឯកជន។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ទទូច​ដល់​ថ្នាក់​ដឹកនាំ​នៅ​តាម​ក្រសួង​ពាក់ព័ន្ធ​ថ្នាក់​ជាតិ ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ចេញ​បទបញ្ជា​ក្ដៅ​ទប់ស្កាត់​សកម្មភាព​កាប់​រាន​ដី​ព្រៃ​ធម្មជាតិ​នៅ​លើ​កោះរ៉ុង ឲ្យ​បាន​ទាន់​ពេល ព្រោះ​សព្វថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ គ្មាន​លទ្ធភាព​ទប់ស្កាត់​ទេ។

អ្នក​ឃ្លាំ​មើល​សង្គម​រូប​នេះ​រិះគន់​ថា កន្លង​មក រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​បាន​ដាក់​ពាក្យ​ប្ដឹង​ពលរដ្ឋ​ក្រីក្រ​ដែល​ចូល​ទៅ​កាប់​រាន​ដី​ព្រៃ​រដ្ឋ​បន្តិចបន្តួច​ដើម្បី​ធ្វើ​ជម្រក បញ្ជូន​ទៅ​កាន់​តុលាការ ហើយ​ត្រូវ​បាន​តុលាការ​កោះ​ហៅ និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​មួយ​ចំនួន។ ប៉ុន្តែ​សម្រាប់​មន្ត្រី​កំពុង​មាន​តួនាទី​ក្រោម​ឱវាទ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​ឈ្មួញ​មាន​ទ្រព្យ​ដែល​ជួល​កម្មករ​ឲ្យ​ចូល​ទៅ​កាប់​រាន​ដី​ព្រៃ​ធម្មជាតិ​នៅ​លើ​កោះរ៉ុង មិន​ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ចេញ​មុខ​ទប់ស្កាត់ ឬ​ប្ដឹង​អ្នក​ប្រព្រឹត្តិ​ល្មើស​ទៅ​កាន់​តុលាការ​នោះ​ទេ។

Freedom House ចាត់​ចំណាត់​ថ្នាក់​កម្ពុជា​ជា​ប្រទេស​គ្មាន​សេរីភាព​សារព័ត៌មាន

របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា “សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០១៧ (FREEDOM OF THE PRESS 2017)” របស់​អង្គការ ហ្វ្រ៊ីដឹម ហៅស៍ (Freedom House) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៧។ Screenshot

ដោយ មាន ឫទ្ធិ RFA 2017-04-29

អង្គការ​ឃ្លាំ​មើល​សេរីភាព​ពិភពលោក ហ្វ្រ៊ីដឹម ហៅស៍ (Freedom House) ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក បាន​ឲ្យ​ចំណាត់​ថ្នាក់​កម្ពុជា ថា​ជា​ប្រទេស​គ្មាន​សេរីភាព​ក្នុង​ចំណោម​ប្រទេស​ចំនួន ៤០​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក នេះ។

អង្គការ ហ្វ្រ៊ីដឹម ហៅស៍ (Freedom House) ដាក់​ចំណាត់​ថ្នាក់​ស្ថានភាព​សេរីភាព​សារព័ត៌មាន​ជា​រួម​នៅ​ប្រទេស​កម្ពុជា ថា «ពុំ​មាន​សេរីភាព»។ របាយការណ៍​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០១៧ ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​២៨ មេសា បង្ហាញ​ថា ពិន្ទុ​សរុប​នៃ​សេរីភាព​សារព័ត៌មាន​កម្ពុជា សម្រាប់​ឆ្នាំ​២០១៧ នេះ បាន​ធ្លាក់​ចុះ​មួយ​លេខ​ទៀត​ទៅ​ក្នុង​កម្រិត​រឹត​តែ​អាក្រក់​ជាង​ឆ្នាំ​មុន គឺ​ឆ្នាំ​២០១៦។

ពិន្ទុ​សរុប​សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា សម្រាប់​ឆ្នាំ​២០១៧ នេះ គឺ ៧០ លើ ១០០ ដែល ០ មាន​ន័យ​ថា មាន​ភាព​សេរី​បំផុត ហើយ ១០០ មាន​ន័យ​ថា ពុំ​មាន​សេរីភាព។ ពិន្ទុ​របស់​កម្ពុជា នេះ បាន​ធ្លាក់​ចុះ​មួយ​លេខ បើ​ប្រៀបធៀប​នឹង​ពិន្ទុ​នៃ​សេរីភាព​សារព័ត៌មាន​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ ដែល​កម្ពុជា ទទួល​បាន​ពិន្ទុ​សរុប ៦៩ លើ ១០០។ ដូច​គ្នា​នេះ​ដែរ ពិន្ទុ​បរិយាកាស​ផ្លូវ​ច្បាប់​ពាក់ព័ន្ធ​នឹង​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា ក៏​បាន​ធ្លាក់​ចុះ​មួយ​លេខ​រឹត​តែ​អាក្រក់​ជាង​ឆ្នាំ​២០១៦ កន្លង​ទៅ​ផង​ដែរ គឺ​ពី​លេខ ២៣ លើ ៣០ ក្នុង​ឆ្នាំ​២០១៦ មក​នៅ​លេខ ២៤ លើ ៣០ ក្នុង​ឆ្នាំ​២០១៧ នេះ ដែល ០ មាន​ន័យ​ថា ប្រសើរ​បំផុត ហើយ ៣០ មាន​ន័យ​ថា​អាក្រក់​បំផុត។ ដោយឡែក​ពិន្ទុ​បរិយាកាស​នយោបាយ និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា គឺ​នៅ​ដដែល។

Prince Central Plaza completes construction

Neak Ouknha Chen Zhi (right) and Mr. Qui Guo Xing (left)

The Phnom Penh Post, Thu, 27 April 2017

Recently, Neak Ouknha Chen Zhi, board director of Prince Real Estate (Cambodia ) Group, accompanied by Mr. Qiu Guo Xing, Vice President of Board Executive of engineering ,and team contractor representatives made an eight-day visit to the construction site to supervise projects such as Prince Plaza Center, Modern Plaza , Prince Club Project, Prince Time Hotel, and Koh Takev in Sihanoukville province.

During the visit, Chen also attended a donation program organized by the Charitable Foundation Princess Real Estate in Sihanoukville and donated some equipment to more than 1,000 families in need, totaling UD$24,200.



‘Healthy’ vibes: the capital’s first vegan restaurant

The Ritual Bowl’s tempeh is “GMO-free”. Hong Menea

Rinith Taing, The Phnom Penh Post
Fri, 28 April 2017

Phnom Penh’s growing “health foods” scene has another entrant, its first entirely vegan restaurant and another wholesome outpost from Emma Fountain, the owner of ARTillery and Backyard Café. After opening in Siem Reap six months ago, Vibe brings a lush and spacious offering to healthy living in Phnom Penh.

A United Kingdom native, the 34-year-old nutritionist and raw food chef came to Cambodia in 2010 to work for Friends International before setting up her cafes. While her other restaurants have vegan options, Vibe is the first in the city to use no animal products whatsoever.

“I have noticed that not so many people here are eating healthy food, while also there is a lot of meat in their meals,” Emma says. “So I want to give the people a place where they could come for healthy dishes.”
Like the first one in the land of Angkor Wat, Vibe’s Phnom Penh branch focuses on serving what Fountain calls “clean” food.

Cosy, casual cooking and craft beer

Siebert pours a Coconut Brown. Alessandro Marazzi Sassoon

Alessandro Marazzi Sassoon
The Phnom Penh Post, Fri, 28 April 2017

The understated appearance of Seabird’s Place – a cosy bar-restaurant that has taken shape over several months on a quiet Tuol Tom Poung side street – belies the quality that the husband-wife team who run it have put into the venue. Owner Brendan Siebert, 32, first came to the Kingdom as part of Engineers Without Borders Australia in 2011 as an electrical and telecommunications engineer. His longstanding passion, though, has been brewing beer.

“I’ve been brewing for a long time, since my grandpa gave me a homebrew kit when I was 14,” he says. As many ex-pats are when they first arrive in Cambodia, he was dismayed at the beer prospects in the Kingdom. With a friend from back home in Adelaide, and an American he met in Phnom Penh, he had the idea to open a brewery. It was also at that time in 2011 that he met his future wife, Kim Sochea, 27, whom he married this past March. With beer on the brain, Siebert and his partners decided to part ways several years ago to do research into brewing and to save up money before coming back to start production. Siebert went to Colorado, a haven for microbrewers. A family connection to the American Brewer’s Association opened the door for networking with brewers to get advice on recipes, equipment and running the business, Siebert explains.

Gimme danger, but a little stranger

Metal band Doch Chkae record I Wanna be Your Dog at Oscar Bar. Eliah Lillis

James Reddick, The Phnom Penh Post
Fri, 28 April 2017

Despite the late hour after a night out, before going to bed on April 7 Jason Shaw, a music producer and musician, popped on his headphones and gave the tracks he had recorded that week a listen. Every afternoon, Shaw had been going to Oscar Bar – the seedy but much loved rock venue near Wat Phnom – to record some of the country’s best-known rock, pop and hip-hop acts laying down covers of the now-70-year-old music icon Iggy Pop. He expected to do the final session, with metal band Nightmare A.D., the next day. Thrilled by the tracks he heard, Shaw finally went to bed around 2am. But in the early morning, he awoke with a start to the sound of the street.

From a balcony door into his hotel room, somebody had entered the room and stolen everything: the instruments, laptop and mixing equipment. Most importantly, the hard drive – on which every recording was backed up – was gone.

The Angkor Pop project – the brainchild of Julien Poulson from Cambodian Space Project – was unpredictable from the start. There is no obvious reason for a group of Cambodian bands to record a set of Iggy Pop covers for a compilation album. But Poulson noticed that Iggy Pop had been playing their music on his BBC radio program, so he got in touch with his management about potentially coming to Cambodia for a pop art festival later in the year. From there, the idea surfaced to get a bunch of bands together for a tribute album, and to have the Space Project work with Iggy Pop directly on an original song.

New volume tackles a changing Kingdom

Monumnetal volume The Handbook of Contemporary Cambodia. Photo supplied

Erin Handley, The Phnom Penh Post
Fri, 28 April 2017

“Where does one begin?” academic editors Katherine Brickell and Simon Springer ask, in the first words of a gargantuan new anthology of articles on modern Cambodia. For the two scholars, it’s with matters close to the heart.

The pair, who recently compiled and published The Handbook of Contemporary Cambodia, have sought to leave no intellectual stone unturned in this impressively dense volume.

“We will start with the rush of emotions that first drew us into our love for Cambodia in the first place,” the introduction reads.

Both specialists of human geography who began researching Cambodia in the early 2000s, Brickell and Springer were approached by Routledge publishers to assemble some of the foremost scholars on the Kingdom for the work, which took around three years to complete.

អាជ្ញាធរ​ក្រុង​ព្រមាន​ក្រុម​សហជីព​និង​សមាគម​ពី​ផលវិបាក​នៃ​ការ​ដង្ហែ​ក្បួន​ប្រារព្ធ​ទិវា​ពលកម្ម

​​​​​​រូបឯកសារ៖ ក្រុម​កម្មករ​ និង​ក្រុម​បណ្ដាញ​យុវជន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើកទី​១៣០​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ ក្រោម​ប្រធាន​បទ​«​សិទ្ធិ​កម្មករ​និងសេរីភាព​​សមាគម»​ នៅ​ថ្ងៃទី​១​ ខែឧសភា ឆ្នាំ២០១៦ ​នៅ​ទីក្រុង​ភ្នំពេញ។ (ឡេង ឡែន/VOA)

កាន់ វិច្ឆិកា VOA Khmer 28 មេសា 2017

ក្រុម​សហជីព និង​សមាគម​ដែល​ធ្វើ​ការ​លើ​វិស័យ​ការងារ ប្រមាណ​ជា​៤ពាន់​នាក់ នៅ​តែ​ប្រកាន់​ជំហរ​ជួបជុំ​គ្នា​ និង​ដង្ហែ​ក្បួន​ដើម្បី​បញ្ចេញ​មតិ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ នា​ថ្ងៃ​ទី​១ ខែ​ឧសភា​ខាង​មុខ បើ​ទោះបីជា​សាលា​រាជធានី​ភ្នំពេញ​ហាមឃាត់ និង​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​ការ​ជួបជុំ​ និង​ដង្ហែ​ក្បួន​នោះ​ក៏​ដោយ។

ភ្នំពេញ — សាលា​រាជធានី​ភ្នំពេញ​ ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​មេដឹកនាំ​សហជីព​ និង​សមាគម ប្រសិន​បើ​មាន​ការ​ប្រមូល​ផ្ដុំ​ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ​ខាង​ក្រៅ​បរិវេណ​ស្តាត​អូឡាំពិក ឬ​មាន​ការ​ហែ​ក្បួន​ណា​មួយ​នៅ​តាម​ទី​សាធារណៈ។

កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ ក្រុម​មេដឹកនាំ​សហជីព​ និង​សមាគម​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​ការងារ​ចំនួន​៧ រួម​មាន​ផ្នែក​សេវាកម្ម កសិកម្ម​និង​ការងារ​រោងចក្រ​ជាដើម បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​កាន់​សាលា​រាជធានី​ដើម្បី ស្នើ​រៀបចំ​ជួបជុំ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរ​ជាតិ​ខួប​លើក​ទី​១៣១ ក្រោម​ប្រធាន​បទ «មាន​សិទ្ធិ មាន​ជីវភាព​ខ្ពស់ រស់នៅ​សមរម្យ‍» នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា​ខាង​មុខ​នេះ ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ​ជា​១ពាន់​នាក់។

ក្នុង​សំណើ​នោះ ​សហ​ជីព​និង​សមាគម​ក៏​បាន​បញ្ជាក់​ថា ពួកគេ​នឹង​ជួបជុំ​គ្នា​ចាប់​ពី​ម៉ោង​៧:០០​ព្រឹក រហូត​ដល់​ម៉ោង ១២:០០​ថ្ងៃ​ត្រង់ ​នៅ​មុខ​ស្តាត​អូឡាំពិក ព្រម​ទាំង​នឹង​មាន​ការ​ដង្ហែ​ក្បួន​ទៅ​កាន់​ក្រសួង​ការងារ​ដើម្បី​បញ្ចេញ​មតិ និង​ដាក់​ញត្តិ​ ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​ក្នុង​វិស័យ​របស់​ពួកគេ​ទាំង​នោះ។

អង្គការ​សហប្រជាជាតិអំពាវ​នាវ​ឲ្យ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​ជាប់ឃុំ​ទាំង​៥«ជាបន្ទាន់»

រូបឯកសារ៖ លោក នី ចរិយា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត កំពុង​អង្គុយ​ជាមួយ​គ្រួសារ​ក្នុង​បន្ទប់​រង់ចាំ​នៅ​តុលាការ​កំពូល​ នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

សាយ មុន្នីVOA Khmer 29 មេសា 2017

ឧត្ដមស្នងការ​​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ថា អង្គការ​សហប្រជាជាតិ មាន​ការ​សោកស្ដាយ​ដែល​អាជ្ញាធរ​ខ្មែរ បាន​បន្ត​ការ​ឃុំ​ខ្លួន​អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំង​៥​នាក់។

វ៉ាស៊ីនតោន — អង្គការ​សហប្រជាជាតិ បាន​អំពាវនាវ​នៅ​ថ្ងៃ​សុក្រ​នេះ ឲ្យ​អាជ្ញាធរ​ខ្មែរ ដោះលែង​អ្នក ការពារ​សិទ្ធិមនុស្ស​ទាំង​៥​នាក់​ដែល​កំពុង​ជាប់​ឃុំ ​«ជាបន្ទាន់» ក្រោយ​ពី​ចៅ​ក្រម​ស៊ើបសួរ​នៃ​តុលាការ​ខ្មែរ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​សម្រេច​ពន្យារពេល​ឃុំ​ខ្លួន​អ្នក​ទាំង​៥ រយៈពេល​៦​ខែ​ទៀត។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​ការិយាល័យ​នៃ​ឧត្ដមស្នងការអង្គការ​សហប្រជាជាតិ​ទទួល​បន្ទុកផ្នែក​សិទ្ធិមនុស្ស។

ការ​សម្រេច​បន្ត​ឃុំ​ខ្លួន​អ្នក​ទាំង​៥ រយៈពេល​៦​ខែ​ទៀត​នោះ ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ ក្រោយ​ពី​ពួកគេ​ទាំង​៥ ត្រូវ​បាន​ជ្រើសរើស​ជា​បេក្ខជន​ផ្ដាច់ព្រ័ត្រ​សម្រាប់​ពានរង្វាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដ៏​ល្បីល្បាញ​លើ​ពិភពលោក គឺ ​Martin Ennals Award for Human Rights Defenders ប្រចាំ​ឆ្នាំ​២០១៧។

កម្មវិធីទូរទស្សន៍អាស៊ីសេរីសម្រាប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ RFA Khmer RFA Khmer

សហគមន៍​បុរីកីឡា​ធ្វើ​ពិធី​រំដោះ​គ្រោះ​ឱ្យ​សកម្មជន​សិទ្ធមនុស្ស

ប្រធាន​សភា​បញ្ជូន​លិខិត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​កោះ​ហៅ​អ្នកស្រី ភឿង សកុណា

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា កាត់​ខ្សែ​បូ​បើក​កម្មវិធី​តាំង​ពិព័រណ៍​បង្ហាញ​ពី​សិល្បៈ​វប្បធម៌ នា​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Brach Chev

ដោយ ទីន ហ្សាការីយ៉ា RFA 2017-04-28

ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន បាន​បញ្ជូន​លិខិត​របស់​លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​កោះ​ហៅ​ឲ្យ​អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ដើម្បី​សាកសួរ​ពី​ការងារ​គ្រប់គ្រង​អាជ្ញាធរ​អប្សរា។

លិខិត​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នេះ​យោង​តាម​មាត្រា ៩៦ នៃ​រដ្ឋធម្មនុញ្ញ និង​សំណើ​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​ក្នុង​ខែត្រ​សៀមរាប និង​ខែត្រ​មួយ​ចំនួន​ទៀត បាន​រៀបរាប់​ថា កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​ប្រគល់​អាជ្ញាធរ​អប្សរា​ទៅ​ឲ្យ​ក្រសួង​វប្បធម៌ គ្រប់គ្រង​នោះ គឺ​ការងារ​អនុវត្ត​កន្លង​មក​របស់​អាជ្ញាធរ​អប្សរា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅឋាន​ក្នុង​តំបន់​ដែល​មាន​សំណង់​បុរាណ រួម​ទាំង​ការ​ចំណាយ​គ្មាន​តម្លាភាព​លើ​ទឹក​ប្រាក់​ជា​ច្រើន​លាន​ដុល្លារ​តាំង​ពី​ឆ្នាំ​២០១០ មក។

ក្នុង​លិខិត​ដដែល​បញ្ជាក់​ថា មន្ត្រី​អាជ្ញាធរ​អប្សរា​មួយ​ចំនួន​បាន​ប្រើប្រាស់​អំណាច​ដោយ​បំពាន​ក្នុង​ការ​ជំរិត​ទារ​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់ តាម​រយៈ​ចុះ​ទៅ​រុះរើ​សំណង់​បន្តិចបន្តួច​របស់​ប្រជាពលរដ្ឋ មាន​ដូចជា ទ្រុង​មាន់ បង្គន់ ឬ​របង​ជា​ដើម ទោះ​បី​ជា​ប្រជាពលរដ្ឋ​បាន​ស្នើ​សុំ​អាជ្ញាធរ​មូលដ្ឋាន​ត្រឹមត្រូវ​ហើយ​ក៏ដោយ ក៏​មន្ត្រី​ទាំង​នោះ​ទាមទារ​ឲ្យ​បង់​ប្រាក់​ក្រៅ​ផ្លូវការ​រាប់​រយ​ដុល្លារ មុន​នឹង​គេ​សន្យា​ថា នឹង​មិន​ទៅ​រំខាន​ពេល​សាងសង់​តិចតួច​នោះ។ ចំពោះ​តំបន់​មិន​អនុញ្ញាត​ឲ្យ​សាងសង់​វិញ ក្រុម​មន្ត្រី​អាជ្ញាធរ​អប្សរា​បែរ​ជា​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់​សំណង់​បេតុង​តូច​ធំ​ព្រោងព្រាត។

April 28, 2017

Alleged attack: General said to hit man with glass

Khun Sarath, an Cambodian-American tourist is treated after he was brutally beaten up by military generals in Kampong Speu province on Wednesday. TROLL KHMER NEWS

Mech Dara, The Phnom Penh Post
Fri, 28 April 2017

A two-star military police general allegedly assaulted a Cambodian-American with a drinking glass during an altercation at a wedding ceremony in Kampong Speu province, police said yesterday, but local authorities had taken no legal action against the officer as of yesterday.

Baset district deputy police chief Khun Sophal said that Phan Vannareth, a major general with the military police, had hit the victim on the back of his head on Sunday after the victim unintentionally “impacted” on him when opening a wine bottle.

“When [the victim] opened the wine, it spilled on [the general] . . . He ran to get a glass to hit the back of his head . . . Before [the general] hit him, he asked his bodyguard to get the car ready. He went to hit [the victim] and walked to his car and drove away,” he said.

លោក ហ៊ុន សែន ស្នើ​អាមេរិក​បញ្ឈប់​ការ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ប្រព្រឹត្ត​បទល្មើស​​មក​កម្ពុជា​វិញ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «អគារ​មរតក​តេជោ» នា​ក្រសួង​បរិស្ថាន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Brach Chev

ដោយ មាន ឫទ្ធិ RFA 2017-04-28

លោក ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក បញ្ឈប់​ការ​ចាប់​បញ្ជូន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​អាមេរិក មក​កម្ពុជា​វិញ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​កម្ពុជា បាន​ស្នើ​សុំ​សហរដ្ឋអាមេរិក ធ្វើ​វិសោធនកម្ម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ពលរដ្ឋ​ខ្មែរ​ពី​សហរដ្ឋអាមេរិក មក​កម្ពុជា​វិញ ដែល​បាន​ចុះ​ហត្ថលេខា​តាំង​ពី​ឆ្នាំ​២០០២។

លោក ហ៊ុន សែន បាន​លើក​ឡើង​ថា កម្ពុជា និង​អាមេរិក គួរ​តែ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​គោលនយោបាយ​ចាប់​បញ្ជូន​មួយ​នេះ ដែល​បាន​ធ្វើ​ឲ្យ​បែកបាក់​ក្រុម​គ្រួសារ។ លោក​បាន​ហៅ​ទង្វើ​នេះ​ថា "អគុណ​ធម៌" និង "អសីលធម៌"។

លោក ហ៊ុន សែន បន្ត​ថា សហរដ្ឋអាមេរិក​មាន​ភាព​ឆ្លាតវៃ ដោយ​រក្សា​ទុក​តែ​ពលរដ្ឋ​ដែល​ល្អ រី​ឯ​​អ្នក​ធ្លាប់​ប្រព្រឹត្ត​បទល្មើស ឬ​ជាប់​ពន្ធនាគារ​ពី​មុន​មក  ប្រទេស​នេះ​តែង​ចាប់​បញ្ជូន​ពួកគេ​ត្រឡប់​មក​កាន់​ប្រទេស​ដើម​កំណើត​វិញ។

លោក ហ៊ុន សែន៖ «យើង​ស្នើ​សុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​លើ​កិច្ច​ព្រមព្រៀង​បញ្ជូន​ពលរដ្ឋ​ខ្មែរ ដែល​ជាប់​ទោស​នៅ​អាមេរិក ត្រឡប់​មក​កម្ពុជា ដែល​នេះ​គឺ​ជា​ការ​ធ្វើ​ឲ្យ​ព្រាត់ប្រាស​នៃ​ប្រជាជន​របស់​យើង។ នៅ​អាមេរិក ទោះ​បី​គាត់​ជាប់​ទោស កូន​ប្រពន្ធ​ក៏​អាច​ទៅ​សួរ​សុខទុក្ខ​នៅ​ក្នុង​ពន្ធនាគារ។ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​បំបែក​គ្នា​ដូច្នេះ គឺ​ជា​រឿង​ដែល​ត្រូវ​គិត... រាជរដ្ឋាភិបាល​ក៏​ត្រូវ​គិត​ចំពោះ​ពលរដ្ឋ​របស់​ខ្លួន»។

លោក ហ៊ុន សែន សង្ឃឹម​ថា រដ្ឋបាល​អាមេរិក នឹង​មាន​ការ​យោគយល់​អំពី​គោលបំណង​ដ៏​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​គោលដៅ​មនុស្សធម៌ និង​សិទ្ធិមនុស្ស​នេះ។  លោក​ថា នេះ​ជា​ការ​អនុវត្ត​គោលការណ៍​មនុស្សធម៌ និង​សិទ្ធិមនុស្ស​ជាក់ស្ដែង ដែល​មិន​មែន​ជា​ការ​និយាយ​ឲ្យ​បាន​តែ​ពីរោះ​ស្ដាប់​ប៉ុណ្ណោះ​នោះ​ទេ។

Renewables start to gain traction

A set of solar panels is pictured at a solar farm in Africa last year. ISAAC KASAMANI/AFP

Matthieu de Gaudemar, The Phnom Penh Post
Fri, 28 April 2017

Solar power is slowly gaining momentum in Cambodia as a viable source of electricity for the country’s growing energy needs, though stakeholders are anxious to see a real government commitment to establish a beneficial regulatory framework.

Speaking at a forum organised by EuroCham yesterday, private sector players called on the government to incorporate green business strategies and back solar proposals such as a net metering tariff.

Tin Ponlok, secretary-general of the Cambodia National Council for Sustainable Development, said that the government vowed to pay more attention to the solar industry, but urged the international community to “level the playing field” by increasing access to technology, especially for developing countries.

Nevertheless, Arnaud Ayral, regional business development director for Cleantech, said that Cambodia’s solar capacity continues to grow despite numerous challenges.

នយោបាយខ្មោច


ជិតបោះឆ្នោត បំពាក់ផ្កាយជាង៤០០នាក់ទៀត...


Freedom House៖ សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ធ្លាក់​ចុះ​ខ្លាំង​ក្នុង​ឆ្នាំ២០១៧

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ (កណ្ដាល) ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០១៦ ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Cheu Sideth

ដោយ ម៉ម មុនីរតន៍ RFA 2017-04-28

អង្គការ Freedom House ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា​ថា ជា​ប្រទេស​ពុំ​មាន​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ចំណោម​ប្រទេស ចំនួន​៤០​ប្រទេស នៅ​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​នេះ។ ប្រតិកម្ម​នឹង​ការ​ចោទ​ប្រ​ប្រកាន់​នេះ ទាំង​មន្ត្រី​​ក្រសួង​ព័ត៌មាន និង​គណបក្ស​ប្រជាជន​កម្ពុជា យល់​ឃើញ​ថា របាយការណ៍​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​នេះ ចេះ​តែ​វាយ​ប្រហារ​ប្រទេស​កម្ពុជា​ទាំង​បិទ​ភ្នែក។

បើទោះ​ជា​បែប​ណា អង្គការ​អន្តរជាតិ​ដែល​លើក​កម្ពស់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​នេះ ចាត់​ទុក​កម្ពុជា ថា​ជា​ប្រទេស​ដែល​ឋិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល ថា​សេរីភាព​សារព័ត៌មាន​អាច​នឹង ងើប​ឡើង ឬ​ធ្លាក់​ ដ្បិត​អង្គការ​នេះ​​ ចោទ​ប្រកាន់​ថា​លោក ហ៊ុន សែន បាន​រក​មធ្យោបាយ​គ្រប់​វិធី​ក្នុង​ការ​បង្ក្រាប​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រព័ន្ធ​ព័ត៌មាន​ត្រូវ​ចុះ​ខ្សោយ នៅ​មុន​ការ​បោះឆ្នោត​មក​ដល់​ក្នុង​ពេល​ខាង​មុខ​នេះ។

របាយការណ៍​ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​ខែ​មេសា​នេះ ដោយ​អង្គការ Freedom House បាន​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា​ក្នុង​លេខរៀង​ទី ៣៣ ក្នុង​ចំណោម​ប្រទេស​ទាំង៤០​នៅ​អាស៊ី-ប៉ាស៊ីហ្វិក និង​លេខ​រៀង​១៥២ ក្នុង​ចំណោម​ប្រទេស​ទាំង ១៥៨​នៅ​លើ​ពិភព​លោក​ថា ជា​ប្រទេស​ដែល​ពុំ​មាន​សេរីភាព​ផ្នែក​សារព័ត៌មាន​ទាល់​តែ​សោះ។ ប៉ុន្តែ របាយការណ៍​ដែល​ដាក់​ចំណង​ជើង​ថា សេរីភាព​សារព័ត៌មាន​ស្ថិត​ក្នុង​ជើង​មេឃ​ខ្មៅ​ងងឹត​រក​ឃើញ​ថា សេរីភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ Online នៅ​មាន​លក្ខណៈ​គ្រាន់​បើ​ខ្លះ។

Radio Free Asia slams allegations levelled at journalist

CNRP lawmaker Long Ry is seen walking out of the Phnom Penh Municipal Court after being questioned over the case of prominent RFA journalist Chun Chanboth yesterday. Photo supplied

Niem Chheng, The Phnom Penh Post
Fri, 28 April 2017

As an opposition lawmaker appeared in court yesterday to be questioned over a controversial case involving a Radio Free Asia journalist, the news outlet issued a strong rebuke against the accusations that he misrepresented himself in order to get an interview with a politically sensitive prisoner.

Chun Chanboth allegedly falsely declared his identity to gain entry, along with an opposition delegation including Long Ry and Mu Sochua. RFA reporters generally use pen names, and Chanboth used his real name, Huot Vuthy, to register at the jail.

Responding to the allegation that he had sought to deceive guards, RFA issued a statement calling it “beyond reason that authorities would target, harass, and threaten a journalist for doing his job”.

“[He] has not committed any crime. Nor did he misrepresent or conceal his identity as a well-known broadcaster with Radio Free Asia. These recent actions are meant to intimidate him and RFA’s staff during a highly contested election season.

អាជ្ញាធរសន្យាបញ្ចប់ទំនាស់ដីធ្លីនៅតំបន់បឹងកក់

ពលរដ្ឋខែត្រស្ទឹងត្រែងកំពុងខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ

អង្គការអន្តរជាតិស្នើសុំដោះលែងសកម្មជនសិទ្ធិមនុស្ស

តំណាងរាស្ត្រស្ត្រីបក្សប្រឆាំងសកម្មការងារនៅមូលដ្ឋាន

ពលរដ្ឋមានបញ្ហាដីធ្លីស្នើក្រសួងរៀបចំដែនដីដោះស្រាយដីធ្លីជូនពួកគាត់

លោកស្រី មូរ សុខហួរ ត្រូវបានព្រះរាជអាជ្ញារង លោក សៀង សុខ កោះហៅអោយចូលបំភ្លឺ

Sam Rainsy | ២៨ មេសា ២០១៧ / 28 April 2017, 11:00

ព្រឹកនេះ លោកស្រី មូរ សុខហួរ តំណាងរាស្ត្រមកពីគណបក្សសង្រ្គោះជាតិម្នាក់ទៀតហើយ ដែលត្រូវបានព្រះរាជអាជ្ញារង លោក សៀង សុខ កោះហៅអោយចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងនាមជាសាក្សី ពាក់ព័ន្ធនឹងករណីលោក ជុន ច័ន្ទបុត្រ។

លោក ហ៊ុន សែន ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣០​នៅ​ហ្វីលីពីន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ពេល​ត្រឡប់​មក​ដល់​កម្ពុជា ក្រោយ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​មេគង្គ-ឡានឆាង នៅ​ប្រទេស​ចិន នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Brach Chev

ដោយ រាជ វិញ្ញូ RFA 2017-04-28

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក ថា នៅ​ព្រឹក​ថ្ងៃ​ទី២៨ ខែ​មេសា​នេះ លោក​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ចាក​ចេញ​ទៅ​កាន់​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី៣០ ក្រោម​ប្រធានបទ«រួមគ្នា​ជា​ដៃគូ ដើម្បី​ធ្វើ​ការ​ផ្លាស់ប្ដូរ រួម​ចំណែក​ជាមួយ​ពិភពលោក»។

នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៩ មេសា​នេះ ក្រុម​មេដឹកនាំ​អាស៊ាន នឹង​ពិភាក្សា​ដើម្បី​ផ្លាស់​ប្ដូរ​ទស្សនៈ​គ្នា លើ​បញ្ហា​ជា​សារវន្ត​នានា ដែល​អាស៊ាន និង​ពិភពលោក​កំពុង​ប្រឈម ដើម្បី​លើក​តម្កើង​សន្តិភាព សន្តិសុខ និង​វិបុលភាព សម្រាប់​តំបន់ និង​ពិភពលោក។

លោក ហ៊ុន សែន បន្តថា នៅ​ក្នុង​ក្របខ័ណ្ឌ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០​នេះ លោក​នឹង​ជួប​ថ្នាក់​ដឹកនាំ​អាស៊ាន តំណាង​អន្តរ​សភា​អាស៊ាន និង​តំណាង​យុវជន​អាស៊ាន​ផង​ដែរ។

កាល​ពី​ថ្ងៃទី២៦ មេសា សមាជិក​សភា​អាស៊ាន (APHR) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ឲ្យ​មេដឹកនាំ​អាស៊ាន​ទាំងអស់​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​កំពុង​តែ​ស្រុត​ចុះ​នៅ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់។ ពួកគេ​បាន​លើក​ឡើង​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​លើក​ទី៣០​នេះ ជា​ឱកាស​មួយ​សម្រាប់​មេដឹកនាំ​អាស៊ាន ដើម្បី​បញ្ជាក់​ជំហរ​របស់​ខ្លួន​ថា តើ​ត្រូវ​ឈរ​នៅ​ទីតាំង​ណា ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ទាំង​នេះ ព្រោះ​ថា មេដឹកនាំ​អាស៊ាន​ធ្លាប់​បាន​អះអាង​ថា នឹង​យក​ប្រជាពលរដ្ឋ​ជា​ធំ៕

វៀតណាម​បិទ​ច្រក​ព្រំដែន​មួយ​នៅ​មណ្ឌលគិរី​មិន​ឲ្យ​ពលរដ្ឋ​ចេញ​ចូល​ផ្លាស់ប្ដូរ​ទំនិញ

ដោយ រដ្ឋា វិសាល RFA 2017-04-28

តម្រួត​ព្រំដែន​វៀតណាម​បាន​បិទ​ច្រក​របៀង​ព្រំដែន​នៅ​ចំណុច​ប៉ុស្តិ៍​អូរស្វាយ ឬ​ប៉ុស្តិ៍​លេខ​៨ ក្នុង​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី មិន​ឲ្យ​ប្រជាពលរដ្ឋ​រដ្ឋ​ខ្មែរ រស់នៅ​តំបន់​ជិត​ច្រក​ទ្វារ​នោះ​ចេញ​ចូល ទិញ​ដូរ​ទំនិញ​ដូច​ធម្មតា​នោះ​ទេ។ ប្រជាពលរដ្ឋ​រស់​នៅ​ជិត​តំបន់​នោះ​អះអាង​ថា កំពុង​ជួប​ការ​លំបាក ដោយសារ​គ្មាន​ទីផ្សារ​ផ្លាស់ប្ដូរ​ផល​កសិកម្ម និង​ស្បៀងអាហារ​ប្រចាំថ្ងៃ។

ប្រជាពលរដ្ឋ​រស់នៅ​ជិត​ប៉ុស្តិ៍​ការពារ​ព្រំដែន​អូរស្វាយ ក្នុង​ខេត្ត​មណ្ឌលគិរី​ស្នើសុំ​ឲ្យ​អាជ្ញាធរ​សម្រប​សម្រួល ជាមួយ​ភាគី​វៀតណាម បើក​ច្រក​របៀង​ព្រំដែន​នៅ​តំបន់​នោះ​ឡើងវិញ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ចេញចូល​ទិញ​លក់​ផលិតផល និង​គ្រឿង​អាហារ​បរិភោគ​ជាមួយ​ភាគី​វៀតណាម​ដូច​ដែល​ធ្លាប់​បាន​ធ្វើ​កន្លងទៅ។

ការ​បិទ​ច្រក​ព្រំដែន​នេះ​ធ្វើឡើង​នៅ​គ្រា​ដែល​អាជ្ញាធរ​វៀតណាម កាលពី​ខែ​មីនា បាន​ហាមឃាត់​មិន​ឲ្យ​ភាគី​កម្ពុជា​ឈូស​ឆាយ​ធ្វើ​ផ្លូវ​តាម​ខ្សែក្រវាត់​ព្រំដែន ចាប់ពី​ចំណុច​អូរស្វាយ​ទៅ​ទល់នឹង​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ដាក់ដាំ ដែល​ជា​តំបន់​ប្រទាញប្រទង់​មិនទាន់​បោះ​បង្គោល​ព្រំដែន។

តំណាង​ប្រជាពលរដ្ឋ​លោក សាលី បញ្ជាក់​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ថា​ពួកគាត់​មិន​ដឹង​ច្បាស់​ពី​មូលហេតុ​បិទ​ច្រក​របៀង​នោះ​ទេ ក៏​ប៉ុន្តែ​ការ​បិទ​ច្រក​របៀង​នេះ​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​ជីវភាព​អ្នក​ភូមិ ដែល​ត្រូវការ​ទីផ្សារ​ទិញ​លក់ទំនិញ។ លោក​បន្ត​ថា​នៅ​តំបន់​នោះ​ឆ្ងាយ​ពី​ទីផ្សារ​ក្នុង​ខេត្ត និង​មិន​មាន​ផ្លូវ​ធ្វើដំណើរ​ងាយស្រួល​នោះ​ឡើយ ហេតុនេះ​ការ​បើក​ច្រក​របៀង​ព្រំដែន​នៅ​តំបន់​នោះ​បង្ក​ភាព​ងាយស្រួល​ឲ្យ​ប្រជាពលរដ្ឋ ចូល​ទៅ​ទិញ​គ្រឿង​បរិភោគ​ប្រចាំថ្ងៃ​ពី​ផ្សារ​វៀតណាម​នៅ​ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ពី​ខ្សែក្រវាត់​ព្រំដែន៖ «ប្រជាពលរដ្ឋ​រាល់ថ្ងៃ​កំពុង​លំបាក​ទិញ​អង្ករ​ទិញ​ស្អី​វៀតណាម​អត់​ឲ្យ​ចូល​បើក​ផ្សារ​នៅ​ព្រំដែន​ងាយស្រួល​ប្រជាពលរដ្ឋ»។

អាជ្ញាធរ​វៀតណាម​ឲ្យ​ពលរដ្ឋ​ខ្មែរ​កាយ​ដី​ដែល​លើក​ភ្លឺ​ស្រែ​ជិត​បង្គោល​ព្រំដែន​ចេញ​វិញ



ភ្លឺ​ស្រែ​ដែល​ពលរដ្ឋ​ខ្មែរ​លើក​នៅ​ជិត​ព្រំដែន​វៀតណាម ឋិត​នៅ​ភូមិ​គោកតែក ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៧។ RFA/Tha Kitya

ដោយ ថា កិត្យា RFA 2017-04-27

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​គោកតែក ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ថា​អាជ្ញាធរ​វៀតណាម បាន​បង្ខំ​ឲ្យ​គាត់​កាយ​ដី​ដែល​លើក​ភ្លឺ​ស្រែ​នៅ​ជិត​ព្រំដែន​វិញ កាល​ពី​ថ្ងៃ​ទី​២៥ មេសា កន្លង​ទៅ។ ពលរដ្ឋ​ចាត់​ទុក​ថា ទង្វើ​អាជ្ញាធរ​វៀតណាម ជា​ការ​មើលងាយ និង​រំលោភ​សិទ្ធិ​ពួក​គាត់។ រីឯ​អាជ្ញាធរ​ខ្មែរ​ថា​ជា​ការ​អនុវត្ត​ទៅ​តាម​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៩៥ ដែល​ឲ្យ​ភាគី​ប្រទេស​ទាំង​ពីរ​រក្សា​ស្ថានភាព​ដើម។

សូម​​ស្ដាប់​លោក ថា កិត្យា រាយការណ៍​ព័ត៌មាន​នេះ៖

អតីត​ពលរដ្ឋ​បុរីកីឡា​ទាមទារ​ដំណោះស្រាយ​បន្ថែម​ពី​ស្ថាប័ន​រដ្ឋ​ចំនួន​៤

ពលរដ្ឋ​អតីត​អ្នក​បុរីកីឡា ផ្ដល់​បទសម្ភាសន៍​ក្នុង​ពេល​តវ៉ា​ទាមទារ​សំណង​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៧។ RFA/Brach Chev

ដោយ ប្រាជ្ញ ចេវ RFA 2017-04-28

អតីត​ពលរដ្ឋ​បុរីកីឡា ដែល​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ ជម្លៀស​ឲ្យ​ទៅ​តំបន់​ភ្នំបាត លើក​គ្នា​ប្រមាណ ៣០​នាក់ មក​ទាមទារ​ឲ្យ​រដ្ឋ​សភា ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​សាលាក្រុង​ភ្នំពេញ ផ្ដល់​ដំណោះស្រាយ​បន្ថែម​ដល់​ពួកគេ។ ប៉ុន្តែ​ចម្លើយ​ត្រឡប់​របស់​មន្ត្រី​ស្ថាប័ន​ទាំង​នោះ​មិន​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​ក្រុម​ពលរដ្ឋ​ឡើយ។

ក្រុម​ពលរដ្ឋ​ទាមទារ​ឲ្យ​អាជ្ញាធរ​ផ្ដល់​ទីតាំង​ថ្មី​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ត្រូវ​សង់ផ្ទះ​មួយ​ល្វែង​សម្រាប់​មួយ​គ្រួសារ រួម​ទាំង​ផ្ដល់​ថវិកា ៥​ពាន់​ដុល្លារ។ ចំណុច​ទី​២ ផ្ដល់​ប្រាក់ ១​គ្រួសារ​មួយ​ម៉ឺន​ដុល្លារ និង​ត្រូវ​រៀបចំ​តំបន់​ភ្នំបាត ឡើង​វិញ។

តំណាង​អតីត​ពលរដ្ឋ​បុរីកីឡា លោកស្រី ខៀវ ឡៃ រំពឹង​ថា ស្ថាប័ន​រដ្ឋ​ដែល​ក្រុម​ពលរដ្ឋ​សុំ​អន្តរាគមន៍​គិតគូរ​ដល់​ពលរដ្ឋ ព្រោះ​ពួកគេ​កំពុង​រស់​នៅ​ភ្នំបាត គ្មាន​មុខ​របរ ផ្ទះសំបែង​ត្រឹមត្រូវ៖ «»។

អតីត​ពលរដ្ឋ​បុរីកីឡា ដែល​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ ជម្លៀស​ឲ្យ​ទៅ​តំបន់​ភ្នំ​បាត បញ្ជាក់​មូលហេតុ​នៃ​ការ​ចេញ​មក​ទាមទារ​សំណង​បន្ថែម​ថា សាលាក្រុង​ភ្នំពេញ យក​ពួកគេ​ទៅ​ចាក​ចេញ​មិន​គិតគូរ​រហូត​ធ្វើ​ពួកគេ​ធ្លាក់​ខ្លួន​ដើរ​សុំទាន រើស​អេតចាយ ហើយ​នារីៗ​ដាច់​ចិត្ត​កាត់សក់​របស់​ខ្លួន​លក់។

Dam to bring power, pain

Srang Choeun stands outside his house painted with defiant protest slogans declaring that his family will not leave. Eliah Lillis

Cristina Maza and Phak Seangly
The Phnom Penh Post, Fri, 28 April 2017

Deep in the rainforest in northeastern Cambodia, where the landscape changes from dusty red to a verdant green, and where muddy potholes bar entry to all but the sturdiest of vehicles, lies the peaceful village of Kabal Romeas.

Built in the traditional style of the Phnong indigenous people, the homes stand tall and proud on their wooden stilts, and small children, chickens and piglets scurry in the shade of their solid frames.

Set Nhal, 89, cannot remember any other home. His family has lived in this village for countless generations. He remembers when the French colonisers ruled in the nearby city of Stung Treng, when the Vietnamese invaded in the late 1970s after the bloody rule of the Khmer Rouge and when his father and grandfather were buried in this village.

But soon, Nhal’s whole life, and his traditions, will be quite literally washed away. The Lower Sesan II hydropower dam, a 400-megawatt hydropower project, lies on the Sesan River, a tributary of the larger Mekong River just 25 kilometres from Stung Treng. The project is set to come online this year after nearly three years of construction. Its reservoir will flood the two villages located upstream, one of which is Kabal Romeas. The rice fields, the houses, the land on which chickens and pigs forage, even the coconut trees towering high above the forest cover, will be submerged.

"សេរីភាព​សាសនា​របស់​ខ្មែរ​កម្ពុជា​ក្រោម​នៅ​តែ​រង​ការ​រំលោភ​បំពាន​ខ្លាំង​ពី​រដ្ឋាភិបាល​វៀតណាម"

សិក្ខាសាលា​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​ស្ដីពី​សិទ្ធិ​ជា​ពលរដ្ឋ​របស់​ខ្មែរ​ក្រោម​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៧ នា​រាជធានី​ភ្នំពេញ។ RFA/Yeang Socheametta

ដោយ មួង ណារ៉េត RFA 2017-04-27

គណៈកម្មារ​សហរដ្ឋអាមេរិក ទទួល​បន្ទុក​ផ្នែក​សេរីភាព​សាសនា​អន្តរជាតិ (United States Commission on International Religious Freedom) រក​ឃើញ​ថា សេរីភាព​សាសនា​របស់​ខ្មែរ​កម្ពុជា​ក្រោម នៅ​តែ​រង​ការ​រំលោភ​បំពាន​ខ្លាំង​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម។ ក្នុង​នោះ​រដ្ឋាភិបាល​វៀតណាម បាន​កំណត់​មេដឹកនាំ​សាសនា រួម​ទាំង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ផង ធ្វើ​ជា​មុខ​សញ្ញា​ក្នុង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​សាសនា។

របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៧ ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ក៏​រក​ឃើញ​ថា អាជ្ញាធរ​វៀតណាម បាន​បង្ក្រាប និង​ចាប់​ព្រះសង្ឃ​ខ្មែរ​ក្រោម​ដាក់​ពន្ធនាគារ​ជា​ហូរហែ។ គណៈកម្មការ​នេះ អំពាវនាវ​ឲ្យ​រដ្ឋ​សភា និង​រដ្ឋបាល​សហរដ្ឋអាមេរិក យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​​សេរីភាព​សាសនា​នៅ​បរទេស ដោយ​ត្រូវ​ធ្វើ​សេចក្តី​ថ្លែងការណ៍​សាធារណៈ និង​រៀបចំ​ពិធី​ជួប​អ្នក​ដែល​ពាក់ព័ន្ធ​ទាំង​ជា​លក្ខណៈ​ឯកជន និង​សាធារណៈ នៅ​គ្រប់​ទី​កន្លែង ដើម្បី​ដោះស្រាយ​បញ្ហា​រំលោភ​សេរីភាព​សាសនា​ទាំង​នេះ។

ច្បាប់​ស្ដីពី​សេរីភាព​សាសនា​អន្តរជាតិ​របស់​សហរដ្ឋអាមេរិក តម្រូវ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​សាសនា​នៅ​ក្រៅ​សហរដ្ឋ​អាមេរិក៕

Forests cleared in Koh Kong protected areas

An aerial view of one of 69 plots in Koh Kong’s Southern Cardamom National Park that were cleared and allegedly sold illegally. Photo supplied

Phak Seangly, The Phnom Penh Post
Fri, 28 April 2017

Around 600 hectares of the protected Southern Cardamom National Park in Koh Kong have been illegally cleared and sold off for cultivation since 2013, sometimes by local authorities, according to the conservation organisation Wildlife Alliance.

In 69 separate cases, dense evergreen forest in Thma Bang district has been cleared and burned and sold off to the highest bidder, said Suwanna Gauntlett, Wildlife Alliance’s CEO. Around 90 hectares of land were logged this year, she added.

According to the organisation, Russey Chrum commune chief Mean Noeurn, another former commune chief, a former district governor, a director of the agriculture department and a Chinese company called Jian Zhong Jin Shan Guo Ji Wou Xian Gong Si Co Ltd, were all responsible for the logging.

Wildlife Alliance declined to provide names besides Noeurn’s. Neither Noeurn nor the company could be reached and agriculture department director Ey Mengleang declined to comment.

Females in government make more provincial trips, according to Comfrel’s Gender Watch report

Comfrel members speak on the monitoring report on women yesterday in Phnom Penh. Photo supplied
Females in government make more provincial trips, according to Comfrel’s Gender Watch report

Kong Meta and Erin Handley
The Phnom Penh Post, Fri, 28 April 2017

Despite Cambodia having only a handful of female lawmakers, they are more likely to visit local communities than their male counterparts, with opposition female lawmakers in particular far outstripping men, according to Comfrel’s Gender Watch report released yesterday.

The election watchdog’s statistics showed that of 24 female lawmakers, more than 83 percent (20) made provincial trips in 2016, compared to around 78 percent of their 99 male counterparts. Women from both parties each made an average of roughly 14 trips per year, while men averaged 13.

The three female lawmakers from the opposition Cambodia National Rescue Party, however, were far and away the most prolific travellers, statistically speaking, averaging 40 trips apiece to the provinces in a year. They also trounced the men in their own party, who averaged only 18 trips apiece.

For female politicians and gender advocates, the figures reinforced a truth they knew only too well – women in power must work harder than men in the same roles.

មន្ត្រី​អាដហុក​ជាប់​ឃុំ​ ហៅ​តុលាការ​ថា «តេឡេ​កុម្ម៉ង់»

មន្ត្រី​អាដហុក​នៅ​ពេល​ដឹក​តាម​ឡាន​ទ្រុង​មក​តុលាការ​កាលពី​ម្សិលមិញ។ ផា លីណា

នៀម ឆេង ភ្នំំពេញ ប៉ុស្តិ៍ Fri, 28 April 2017

 ភ្នំពេញៈ លោក ធន សារាយ បាន​ហៅ​ការ​ចាប់​ឃុំ​ខ្លួន​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ៤ រូប​ និង​មន្ត្រី គជប មួយ​រូប​ថា​ធ្វើ​ឡើង​ដោយ «បំពាន» និង «អយុត្តិធម៌​បំផុត» ខណៈ​ដែល​ជន​ជាប់ចោទ​បាន​ហៅ​តុលាការ​ថា​ជា «តុលាការ​តេឡេ​កុម៉្មង់» នៅ​ពេល​ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​សម្រេច​ពន្យារ​ពេល​បន្ត​ឃុំ​ខ្លួន​មន្ត្រី​ទាំង​នេះ​ចំនួន ៦ ខែ​បន្ត​ទៀត​ក្នុង​សំណុំ​រឿង​សូកប៉ាន់​សាក្សី បន្ទាប់ពី​បាន​ឃុំ​ខ្លួន​ពួកគាត់​អស់​រយៈពេល​មួយ​ឆ្នាំ​គត់​គិត​ត្រឹម​ថ្ងៃ​នេះ។

មន្ត្រី​អាដហុក​ដែល​ធ្លាប់​បាន​ជួយ​អន្តរាគមន៍​ប្រជាពលរដ្ឋ​រងគ្រោះ​រឿង​រំលោភ​សិទ្ធិ​មនុស្ស​រាប់ពាន់​នាក់​មក​ហើយ​នោះ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទប្រកាន់​ពី​បទ «សម​គំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី» ប្រព្រឹត្ត​កាលពី​ខែ​មីនា​ដល់​ខែ​មេសា ឆ្នាំ ២០១៦។

មន្ត្រី​ទាំង​បួន​រូប​រួម​មាន​លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និង​លោកស្រី លឹម មុនី។ ចំណែក​លោក នី ចរិយា មន្ត្រី គ.ជ.ប ក៏​ជាប់​ចោទ​ក្នុង​បទ​ចោទ​ដូច​គ្នា​នេះ​ដែរ។

លោកស្រី លឹម មុនី បាន​ថ្លែង​ពេល​ចុះ​ពី​បន្ទប់​ចៅក្រម​ស៊ើបសួរ​ថា៖ «គាត់ (ចៅក្រម) បន្ត​ឃុំ​ខ្លួន​យើង​បន្ត​ទៀត។ ខ្ញុំ​យល់​ថា​មូលហេតុ​ដែល​ចៅក្រម​សុំ​បន្ត​ការ​ឃុំ​ខ្លួន​នេះ​ជា​មូលហេតុ​ដែល​មិន​ត្រឹមត្រូវ​ដែល​ជា​ការ​រំលោភ​សិទ្ធិ»។

លោក យី សុខសាន្ត ថ្លែង​ថា៖ «ខ្ញុំ​យល់​ថា ៦ ខែ​ដែល​ឃុំ​ខ្លួន​ខ្ញុំ​វា​អត់​មាន​អី​ប្លែក​សោះ»។

មន្ត្រី​សិទ្ធិមនុស្ស​រិះគន់​សមត្ថកិច្ច​ខេត្ត​កំពង់ឆ្នាំង​ដែល​មិន​ដោះស្រាយ​ជម្លោះ​ដី​ពលរដ្ឋ

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ភូមិ​វត្ត ឃុំ​ខ្នារឆ្មារ ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់​ឆ្នាំង ឈ្មោះ ជា ស៊ុនលី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Chin Chetha

ដោយ ជិន ជេដ្ឋា RFA 2017-04-28

ពលរដ្ឋ និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​រិះគន់​នគរបាល និង​អាជ្ញាធរ​មូលដ្ឋាន​របស់​ខេត្ត​កំពង់ឆ្នាំង ជុំវិញ​ករណី​ទំនាស់​ដីធ្លី​មួយ​កន្លែង​រវាង​ចៅ​អធិការ​វត្ត និង​ពលរដ្ឋ។ ពលរដ្ឋ​ចោទ​ថា ចៅ​អធិការ​វត្ត​បឹងខ្នារ ព្រះនាម នួន ស៊ីណាត់ បាន​កាប់​បំផ្លាញ​ដំណាំ និង​ដើម​ត្នោត​ជា​ច្រើន​ដើម​លើ​ដី​ដែល​គាត់​កាន់​កាប់​តាំង​ពី​ឆ្នាំ​១៩៧៩ ដើម្បី​ចាក់​ដី​ព័ទ្ធ​របង​រំលោភ​យក​ធ្វើ​ជា​ដី​វត្ត។

មន្ត្រី​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង រិះគន់​នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ខ្នារឆ្មារ មេ​ឃុំ និង​អាជ្ញាធរ​ស្រុក​សាមគ្គីមានជ័យ ក្រោយ​រក​ឃើញ​ថា ភាគី​ចៅអធិការ​វត្ត​បឹងខ្នារ នៅ​បន្ត​សកម្មភាព​កាប់​បំផ្លាញ និង​ចាក់​អាចម៍​លើ​ដី​មាន​ជម្លោះ ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​បាន​ទប់ស្កាត់។ ការ​បណ្ដោយ​ដូច្នេះ ស្មើ​នឹង​មិន​បញ្ឈប់​បទល្មើស ឬ​ការពារ​ប្រយោជន៍​ពលរដ្ឋ។

មន្ត្រី​ផ្នែក​អង្កេត​អង្គការ​លីកាដូ លោក សៅ ភារៈ ថ្លែង​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ថា បន្ទាប់​ពី​ចុះ​អង្កេត​ពីរ​លើក​លើ​ករណី​នេះ​ឃើញ​ថា ភស្តុតាង​ដូច​ជា​ភ្លឺស្រែ និង​ដើម​ត្នោត​ដុះ​ជា​ជូរ​តាម​ព្រំ​របង ប៉ុន្តែ​ដើម​ត្នោត​ទាំង​នេះ ត្រូវ​ភាគី​ចៅអធិការ​ដឹកនាំ​នេនៗ​កាប់​រំលំ និង​ដុត​ចោល។ ភាគី​ពលរដ្ឋ​បាន​ចូល​កាន់​កាប់​ដី​តាម​របៀប​ភោគៈ ដោយ​មាន​អ្នក​ភូមិ​ធ្វើ​ជា​សាក្សី ដូច្នេះ​សមត្ថកិច្ច​គួរ​អន្តរាគមន៍​រឿង​នេះ៖ «»។

ទាក់ទង​បញ្ហា​នេះ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ខ្នារឆ្មារ លោក ឈឹម សំអាត ប្រកែក​ថា លោក​មិន​បាន​ដឹង​សកម្មភាព​បំផ្លាញ​ដំណាំ និង​ដើម​ត្នោត​នេះ​ទេ ហើយ​ពលរដ្ឋ​ក៏​មិន​ដែល​មក​ប្ដឹង​លោក​ដែរ។