September 24, 2017

ហ៊ុន​ ម៉ាណែត​ ដឹកនាំឈ្លបមួយអង្គភាពមកបារាំងនិងអឺរ៉ុប


ព្រហស្បតិ៍, ២១ កញ្ញា ២០១៧ 21:52 ដោយ: ស៊ាន កុសល  ID:019

ភ្នំពេញ៖ តាមរយៈ​ ការជួយសម្របសម្រួល ការងារពីសំណាក់​ លោក ចែម​ វិឌ្យ៉ា​ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង​  ក្នុងគោលបំណង នៃការរឹតបន្តឹង ចំណងមិត្តភាព​ សាមគ្គីភាព​ និង​កិច្ចសហប្រតិបត្តិការល្អ​ រវាងប្រទេសទាំងពីរ​ កម្ពុជា-បារាំង​   និង​ តបតាមការអញ្ជើញ​ របស់ក្រសួងការពារជាតិបារាំង​ លោក​ ហ៊ុន​ ម៉ាណែត​ នឹងដឹកនាំគណៈប្រតិភូមួយក្រុម ទៅបំពេញទស្សនកិច្ចផ្លូការ នៅក្រសួងការពារជាតិបារាំង​ ចាប់ពីថ្ងៃទី​ ២១​ ខែ​ កញ្ញា​ ឆ្នាំ​២០១៧។

ក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចនេះ​ លោក​ ហ៊ុន​ ម៉ាណែត​ គ្រោង​នឹងជួបពិភាក្សាការងារជាមួយ​ លោកឧត្តមសេនីយ៍​ Gen. Philippe ERRERA អគ្គនាយកនៃអគ្គនាយកដ្ឋាន ទំនាក់ទំនងអន្តរជាតិ​ និង​យុទ្ធសាស្ត្រ​ (DGRIS) នៃក្រសួងការពារជាតិបារាំង ​នៅក្នុងទីក្រុង​ ប៉ារីស​ និង​ ជួបជាមួយ​ លោកឧត្តមសេនីយ៍​ Gen. Patrick COLLET នាយសេនាធិការប្រចាំតំបន់​ Occitanie  នៅក្នុងទីក្រុង​ Toulouse ។​ ហើយនៅក្នុងឱកាសស្នាក់នៅ និងបំពេញការងារ​ នៅក្នុងទីក្រុង​ Toulouse គណៈប្រតិភូ​ ក៏មានគំរោង​ នឹងចូលជួបពិភាក្សា ការងារជាមួយ​ Madame Marie-France MARCHAND-BAYLET​ ប្រធានអគ្គនាយិកា​ Groupe La Dépèche du Midiទៀតផង។

លើសពីនេះទៀត​ លោក​ ហ៊ុន​ ម៉ាណែត​ និងគណៈប្រតិភូ​ ក៍មានកិត្តិយស​ ត្រូវបានអនុញាតឱយចូលជួបពិភាក្សាការងារជាមួយ​ លោក​ M.Michel HERBILLON តំណាងរាស្ត្រ​ និងជាប្រធានសមាគមមិត្តភាព​ បារាំង-កម្ពុជា​ នៅ​វិមានរដ្ឋសភាបារាំង​ (​Palais Bourbon) ផងដែរ។

គួររំលឹកថា​ នេះជាដំណើររទស្សនកិច្ច​ លើកទី៣ទៅកាន់បណ្ដារប្រទេស នៅក្នុងទ្វីបអឺរ៉ុប។

3 comments:

KhmerBTB said...

I am wondering why S R and Khmer in France have no plan to protest against the visit of Hun Manet and his clowns .

Narin Vong said...

No question about it, majority of Cambodian people already knows that having a strong relationship with other nations is a good thing, and we needed it.

We all support you, have a nice trip!

tk said...

Narin Vong,

Don't speak on behalf of Cambodian people and don't even use the word "We" since you only represent yourself. Just look at this forum you can tell how many people are standing behind you. None. Hun Sen paid you and used you for propaganda purposes. You sold your soul to Hun Sen.