September 24, 2017

នរណាឈ្លានពានមាតុភូមិយើង?

ទស្សនៈប្រចំាសប្តាហ៍ ថ្ងៃ ២៣​ កញ្ញា ២០១៧
ដោយសុី និត្ថ​
ថ្មីៗនេះលោក ហ៊ុន សែន បានចោទថា «អាមេរិក​នៅ​ពី​ក្រោយ​គណបក្ស​សង្រ្គោះជាតិ ​ក្នុង​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ​លោកក៏​បាន​អំពាវនាវ ​«ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោក​ឈរ​ឡើង​ប្រឆាំង​នឹង​អាមេរិក»។​

ជាបន្ទាប់មេទ័ពផ្កាយគ្រាក់ៗបានបន្ទរ​ ជយោអាជ័យធ្លាក់ទឹកថា ​«យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​កង​ទ័ព ​ដែល​មាន​កាតព្វកិច្ច​ការពារ​បូរណភាព​ទឹក​ដី ​សូម​គាំទ្រ​ទាំង​ស្រុង​ប្រសាសន៍​របស់​សម្តេច​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​កម្ពុជា ​និង​ជា​មេដឹកនាំ​ដែល​បាន​ស្រោច​ស្រង់​ប្រទេស​កម្ពុជា​ចេញ​ពី​ភ្លើង​សង្រ្គាម ​ដោយ​ត្រូវ​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ ដើម្បី​កម្ចាត់​ពួក​បរទេស​ឈ្លាន​ពាន»។​

ជាកូនខ្មែរគិតថាកងទ័ពជាតិគួរ​តែការពារបូរណភាពទឹកដីដែលបរទេសឈ្លានពាននៅខាងកើត ឬខាងលិចទល់ដែនទៅវិញ បើគ្រាន់តែ ខ្លំាងដាក់ជនស្លូតត្រង់ឥតអាវុធពិសេសឈាមខ្មែរគ្នាឯងទៀត​ តើនេះជាឧត្តមគតិ ឬស្នេហាជាតិស្អីគេទៅ?​ តើអាមេរិកគេយកទ័ព មកឈ្លានពានដីខ្មែរពីកាលណា?

តើអាមេរិកបានយកដីខ្មែរ១ចំអាមឬ? ឬ យួន ចិន​ជាអ្នកវាតទីយកដីទន្លេ បឹងបួរ ព្រៃ ដី រ់ែ ភ្នំ រ៉ែ យកទឹកទន្លេសាប ទឹកឆ្នុកទ្រូ ទឹកទន្លេមេគង្គ ជាដើម ដោយគេបន្ទោរបង់លាមកបំផ្លាញបរិស្ថាន ដែលស្បូរណ៍បែបដោយត្រីជាងគេក្នុងអាសុី។

ជាប្រវត្តិសាស្ត្រ បន្ទាប់ពីសត្តវត្សទី១២ក្រោយព្រះបាទជ័យវរម្ម័នទី៧សោយទីវង្គតមក មហានគរខ្មែរចុះខ្សោយ​ជាលំដាប់ ជួនពេលយួន សៀមចុះមកពីសមុទ្រខាងត្បូងនៃប្រទេសចិន ​ឈ្លាន​ពាន​យកដីខ្មែរ សៀមបង្កើតជាអាណាចក្រ សុខោថៃ (Sukho Thai ពីឆ្នំា (១២៣៨ - ៥៧)។

ចំនួន៦៨ឆ្នំាហើយចាប់ពីឆ្នំា១៩៤៩ យួនយកដីខ្មែរកម្ពុជាក្រោម ២៥ខែត្រ ទំហំដី ៨៩០០០គីឡូម៉ែត្រក្រឡា (Wikipedia) និងមាន ពលរដ្ឋខ្មែរក្រោម មកដល់សព្វថ្ងៃ ជាង ១៤លាននាក់ និងថ្មីៗនេះយួនភ្ជាប់យក កោះត្រល់របស់ខ្មែរ ដែលប្រទេសសិង្ហបុរី Singapore ទទួលស្គាល់ថា ជាដីរបស់ខ្មែរ។

ចាប់ពីឆ្នំា១៩៧៩មក យួនបំបាត់ឬបំភ្លៃការពិតនៃប្រវត្តិសាស្ត្រខ្មែរ​ ឲ្យខ្មែររៀនសាលានយោបាយ សង្គមនិយម​ ឲ្យដឹងគុណយួន សងពុំចេះអស់ ដំបូង ​នៅអតីតមហាវិទ្យាល័យតិចណូ (ទួលគក) ​​និងតាមខែត្រនានា ឲ្យគ្រូខ្មែររៀនភាសាយួន។​ សិទ្ធិសញ្ញាមិន អស់មិនចេះហើយជាមួយយួនធ្វើការរួមសុីជំរៅដូចជា ក្រសួងការពារជាតិ ក្រសួងចារកិច្ច ក្រសួងនគរបាល នគរបាលយោធា ឲ្យបុគ្គលិកខ្មែរ ពាន់នាក់១ឆ្នំាៗ ទៅរៀនស្រុកយួន បញ្ចូលទ្រឹស្តីលាងខួរបម្រើប្រយោជន៍យួន និងក្រសួងផ្សេងទៀតដែល យួនសុីរូងផ្ទៃក្នុងគ្រប់ក្រឡុកក្រលៀត។ ក្រសួងធម្មការនិងសាសនា ព្រះសង្ឃ​ខ្មែរច្រើនពាន់អង្គទៅរៀន ស្រុកយួនដែរ តើយួនក្រហមវា ជឿសាសនាអី្វគេដែរ? 

ក្រៅពីទ្រឹស្តីកុម្មុយនិស្តម៉ាក្ស ឪវា ហូ​ជីមិញ «ដំណើរទៅទិសខាងលិចលេបទឹកដីខ្មែរ ឡាវ»។ ​ តើក្រុម កា ហ្ស៊េ បេ យួន ឈ្លានពាន សង្គ្រាមត្រជាក់សុីជ្រៅ ដូចម្តេចបានជាយកបាយទៅលាបមាត់ពពែ ខាងសង្រ្គោះ ជាតិវិញ? អ្នកណាយកបរទេសមកបំផ្លាញជាតិ ជាងអ្នកណា?

ចំណែកចិនចាំសុីឡាក ជះទឹកលុយថែមដល់ ហ៊ុន ​​​​​សែន វ័ណ្ណកខ្មែរចំពាក់ចិន ៤កោដិ ៨០០លានដុល្លារ មកហើយ ពាក្យចាស់ថា
«​ខ្មែរចេះតែកិន ចិនគិតតែកត់» ចិនយួនបង្កើតខ្មែរក្រហម
ឲ្យអស់ជីវិតខ្មែរ ៣លាននាក់រួចហើយ?

តើអតីតមេខ្មែរក្រហមនេះចង់នំាខ្មែរទៅរករបបលានពិឃាតទៀតឬ?

គេចោទលោក កឹម​ សុខា ធ្វើបដិវត្តពណ៌ គឺគ្មានសុភវិនិច្ឆ័យបន្តិចសោះនិងខុសច្បាប់រដ្ឋធម្មនុញ្ញខ្មែរទៀត បើគ្រាន់តែឃោសនា ដែលរៀនយកគំរូតាមអាមេរិកនិងប្រទេសលោកខាងលិចនូវការផ្លាស់ប្តូរតាមសន្លឹក ឆ្នោតនូវមនុស្សនិងរបៀបដឹកនំាប្រទេសដោយ
ឲ្យពលរដ្ឋយល់ឲ្យច្បាស់ពីសិទ្ធិរបស់ខ្លួននិងការទទួលខុសត្រូវរបស់បុគ្គលម្នាក់ៗចំពោះវាសនាប្រទេសជាតិខ្លួនគឺការតស៊ូមតិដោយសន្តិវិធី។

ជាការពិតណាស់ អាមេរិកជាមហាអំណាចមួយក្នុងពិភពលោក ដែលគោរពលទ្ធិប្រជាធិបតេយ្យ សេរីភាព សិទ្ធិមនុស្ស ។ ការខំកម្ទេចលោក ​សម រង្ស៊ី លោក កឹម សុខា នៅមាន រង្ស៊ី និង សុខា កើត​រាប់រយ ពាន់
ម៉ឺន សែន​ថែមទៀត។ កាលណាមានការកៀបសង្កត់ វាត្រូវតែមានការរើបំរ៉ាស់។

4 comments:

Kim Ea said...

All the cried foul of an American country intentionally invaded Khmer nation was a vicious fake news .To cover up their crimes, that this mafia dictator regime colluded with communist Yuan Hanoi and Chen who occupied our land of to day another criminal acts . Any one of Khmer citizen ever saw one US soldier in Khmer land ? beside civilian members of organization came to help us improved our insolvency of poor an unsustainable lives . did this facts alone did not fit with gruesome accusation of invading . Distorting the facts to protect your own families or clan power is a crime and all Khmer citizen will judge on your fake words and intention.

Bong Song said...

Vietnam invaded our homeland, by the pretext of Hun Sen. Prime minister Hun Sen is not Khmer!

KHmer would not kill khmer, would not give up khmer land foreigner.

Chun Sokha said...

We haven't lost even one inch of land to American yet but we lost thousands of square kilo metres to Vietnam along the border , therefore , if we have to rice up to foreign invaders according Hun Mes's message , we have to hit all illegal Vietnamese living in Cambodia . The question for Hun Sen is , will he get along with this idea or not ? If he meant what he said , Vietnam is the biggest invader . If he thinks Vietnam is our friend and American is our enemy , he got to be stupid and the majority of Cambodians are smarter than that .

Narin Vong said...

"As President of the United States, I always serve for the benefit of the US. Just like you, as your country's leader, you have to think about your country's interest first,” stated Donald Trump at the United Nations General Assembly in New York On September 19, 2016.

Yes, we are Cambodian, we live in Cambodia, and we are the "smarter" majority. Some of you are correct on this one, but the rest is just pure "garbage in and garbage out."