October 17, 2017

នរណាជាជនក្បត់ជាតិ? WHO’S THE TRAITOR (ដោយ អ៊ុម-ហាក់)



នរណាជាជនក្បត់ជាតិ?                                   
WHO’S THE TRAITOR (ដោយ អ៊ុម-ហាក់ ថ្ងៃទី១៥តុលា ២០១៧)

‹‹ក្បត់ជាតិ››ពាក្យពីរម៉ាត់ដ៏មានពឹសពុលខ្លាំងក្លាអាចផ្តាច់ផ្តិលជីវិតនយោបាយឬជីវិតរូបនិយមរបស់បុគ្គលម្នាក់ឬមួយក្រុមបានដោយងាយ។ តើគេយោងទៅលើអ្វីដែលគេហ៊ានចោទមនុស្សម្នាក់ឬមួយក្រុមជាជនក្បត់ជាតិបាននោះ?             
                           
កាលសម័យសង្គមរាស្រ្តនិយម គេចោទថា លោកសឺងង៉ុកថាញ់ ឡឹកសំអឿង សមសារី ជាជនក្បត់ជាតិ...។ ជំនាន់នោះដែរគេចោទ ជនមួយចំនួនទៀតថាក្បត់ជាតិ ហើយយកទៅបាញ់ចោលនៅត្រពាំងក្រឡឹងខេត្តកំពង់ស្ពឺ ថតជាកុនមកបញ្ចាំងតាមរោងនាៗ។ ថ្មីៗនេះគេចាប់លោកកិមសុខាទៅដាក់គុក ដោយចោទថាជាជនក្បត់ជាតិ។ ស្អីទៅជាអំពើក្បត់ជាតិនោះ? មុននឹងចោទគេថាក្បត់ជាតិនោះ តើអ្នកជ្រាបទេថាស្អីដែលហៅថា‹‹ជាតិ››នោះ?
       
 សូមអនុញ្ញាតលើកយកករណីពីរមកពិចារណា៖
                         
- អ្នកទទួលខុសត្រូវខ្ពស់បំផុតនៃកងយោធពលខេមរភូមិន្ទបានឱ្យនិយមន័យពាក្យ‹‹ជាតិ››បែបនេះថា៖ ជាតិគឺព្រះរាជាណាចក្រកម្ពុជា --› ព្រះរាជាណាចក្រកម្ពុជាគឺរាជរដ្ឋាភិបាល--› រាជរដ្ឋាភិបាលគឺ
គណបក្សប្រជាជន--› គណបក្សប្រជាជនគឺសម្តេចហ៊ុនសែនហ្នឹងហើយ។ ដូច្នេះកងទ័ពត្រូវផ្តេជ្ញាការពារសម្តេចហ៊ុនសែននឹងគ្រួសារ។ គេចង់ថាជាតិគឺហ៊ុនសែន ហើយហ៊ុនសែនគឺជាតិ។                       
- ក្រុមមួយនៅក្រៅប្រទេសជាអ្នកបដិវត្តន៍និយមជំរុញពលរដ្ឋខ្មែរ ឱ្យងើបឡើងព្រមគ្នារំលំរបបកាន់អំណាចផ្តាច់ការសព្វថ្ងៃ  ហើយថាមានតែមធ្យោបាយមួយនេះគត់ដែលអាចរំដោះជាតិខ្មែរបាន។

ពួកគេបន្ថែមថាការបោះឆ្នោតជាអំពើក្បត់ជាតិ ហើយជនណាទៅបោះឆ្នោតត្រូវចាត់ទុកជាជនក្បត់ជាតិផងដែរ។   
               
នៅមានក្រុមមួយចំនួនទៀតដែលមើលឃើញវិធីរំដោះជាតិផ្សេងៗ តែជឿជាក់ថាវិធីរបស់គេជាវិធិតែមួយដែលអាចរំដោះជាតិបានផងដែរ។   
                                                                 
យោងក្តីពិចារណាខាងលើ ខ្ញុំហាក់មើលឃើញថា កំពូលអ្នកនយោបាយខ្មែរទាំងអនក្ខរជន ទាំងបណ្ឌិត ប្រៀបបានទៅនឹងនាយខ្វាក់បួននាក់ស្ទាបដំរីហើយដណ្តើមគ្នាត្រូវទាំងអស់គ្នាទាំងមិនដឹងស្អីទៅជាដំរីផង។ បើខ្លួនឯងមិនទាំងដឹងថាស្អីជាជាតិផងនោះ ម្តេចឡើយក៏ហ៊ានចោទគេថាក្បត់ជាតិងាយៗម្ល៉េះ?             

នរណាជាជនក្បត់ជាតិពិតប្រាកដ? អ្នកចោទឬអ្នកជាប់ចោទ???៕

អ៊ុម ហាក់    ១៤តុលា២០១៧

3 comments:

Anonymous Anonymous said...

The Cambodian boundary including land and sea were cut down to size to please the Vietcong government under AH kOOK Hun Cent Vietcong slave dictator former Khmer Rouge leadership! As long as Koh Tral doesn't belong to Cambodia and Cambodia has no access to the sea for international trade and there will be war in the future! For these reasons, AH kOOK Hun Cent Vietcong slave dictator has committed treason against Cambodia and Cambodian people(Khmer)!

Kim Ea said...

Who is the real traitor ? Who leaded the enemy forces to invade Khmer sovereignty ? Who bow to Yuan demand every day ? Who gave enemy a waste border land ? Who let enemy Yuan occupied Khmer land for 99 years ? Not a conspiracy theory by point the finger to an innocent opposition head . It is you and your clandestine traitor puppet ,who accept Yuan colonialist on this land ? . Khmer know well, who do what ?

Kuon Khmer said...

Many khmers people did not understand how Yuonn can manypulate the story to get on top of us. For example, a lot of people did not believe that Sihanuk was a bad king for Cambodian, until Yuonn took over Kambodia, and they killed a lot of cambodian because of him, and now they just wake up, but it is too late.